About Me

header ads

សហព័ន្ធដាក់គោលដៅមេដាយត្រឹមសំរឹទ្ធសិន ក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup នៅប្រទេសថៃ

ក្រុមជម្រើសជាតិថ្នាលកម្ពុជារបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានចេញដំណើរចេញចូលរួមការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup  នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ល្ងាចមិញនេះ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់អោយដឹងថា នេះជាលើកទី២ហើយ ដែលសហព័ន្ធបញ្ជូនអត្តពលិកចេញទៅប្រកួត តែឆ្នាំនេះសហព័ន្ធសម្រេចបញ្ជូនទៅតែក្រុមជម្រើសជាតិថ្នាលប៉ុណ្ណោះ ដើម្បីបណ្តុះបណ្តាលសមត្ថភាពរបស់ពួកគេ អោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បន្ថែមពីនេះអគ្គលេខាធិការសហព័ន្ធបានបន្តថា នៅឆ្នាំនេះសហព័ន្ធមានសង្ឃឹមច្រើន ព្រោះថាការតាំងចិត្តនិងបច្ចេកទេសរបស់អត្តពលិកមានការកើនឡើងជាលំដាប់ ជាពិសេសនៅឆ្នាំនេះ សហព័ន្ធដាក់គោលដៅយកមេដាយសំរឹទ្ធសិន ព្រោះការប្រកួតនេះជាការប្រកួតលំដាប់ទ្វីបមានការចូលរួមជិត២០ប្រទេស។ សូមបញ្ជាក់ថា ការប្រកួត Triathlon Asian Cup 2020 នេះ ប្រកួតនឹងប្រព្រឹត្តិទៅពីថ្ងៃទី ២១ - ២៣ ខែកុម្ភៈ ឆ្នាំ២០២០ សហព័ន្ធ បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិថ្នាល សរុបចំនួន ៧ រូបមានដូចជា៖
១- លោក ចេង ចាន់ដារ៉ា ប្រតិភូដឹកនាំ
២- លោក អៀ តារា គ្រូបង្វឹក
៣- កីឡាករ អ៊ួង លីម៉េង 
៤- កីឡាករ សុខ សំណាង
៥- កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ 
៦- កីឡាការិនី ហ៊ោ ធីតា ការិនី
និង ៧- កីឡាការិនី ផល ស្រីភួង