About Me

header ads

គ្រូ Angkor Tiger ភ្ញាក់ព្រើតពេលអត់ឃើញឈ្មោះ ចាន់ វឌ្ឍនាកា និង សៀង ចន្ធា លេងជម្រើស១១នាក់ដំបូងក៏ដឹងថានេះជាកល់ល្បិចប្រកួតរបស់គ្រូបឹងកេត

គ្រូ Angkor Tiger ភ្ញាក់ព្រើតពេលអត់ឃើញឈ្មោះ ចាន់ វឌ្ឍនាកា និង សៀង ចន្ធា លេងជម្រើស១១នាក់ដំបូងក៏ដឹងថានេះជាកល់ល្បិចប្រកួតរបស់គ្រូបឹងកេត

ជំនួបដ៏ធំប្រចាំសប្តាហ៍ទី១ នៃក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០ រវាងក្រុម Angkor Tiger និង បឹងកេត បានផ្តល់ចំណីចក្ខុដល់អ្នកទស្សនាគ្រប់ឈុតឆាកទាំងអស់នៅកីឡដ្ឋាន SRU Stadium ស្ថិតនៅទឹកដីខេត្តសៀមរាប។ ទោះបីជាមានការសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែលទ្ធផលចុងក្រោយក្រុមទាំង២បានត្រឹមតែចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាមិញ លោក Oriol Mohedano គ្រូបង្វឹករបស់ក្រុម Angkor Tiger បានប្រាប់មកកាន់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា លោកភ្ញាក់ព្រើតពេលមិនឃើញឈ្មោះខ្សែប្រយុទ្ធជួរមុខទាំង២នាក់របស់បឹងកេតគឺកីឡាករ ចាន់ វឌ្ឍនាកា និង សៀង ចន្ធា ដែលវាខុសពីអ្វីដែលលោកបានរំពឹងទុក។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះជឿថា នេះជាកល់ល្បិចក្នុងការប្រកួត ឬ Mind Game របស់គ្រូបង្វឹកបឹងកេតដើម្បីចង់តេស្តសមត្ថភាពខ្សែការពារក្រុម Angkor Tiger។ ទោះយ៉ាងនេះក្តី លោក Mohedano បានប្រាប់ថាលោកបានត្រៀមយុទ្ធសាស្ត្ររួចរាល់ហើយក្នុងការទប់ទល់ជាមួយខ្សែប្រយុទ្ធរបស់បឹងកេត ប៉ុន្តែលោកក៏មិនភ្លេចឲ្យកូនក្រុមព្យាយាមបង្កើតឱកាសឲ្យបានច្រើនដើម្បីគំរាមគំហែងនៅមុខទីគូសត្រូវដែរ។ គ្រូបង្វឹកមកពីទីក្រុង Barcelona រូបនេះក៏បានកោតសរសើរចំពោះតារាថ្មីទើបរះ សៀង ចន្ធា ថាជាខ្សែប្រយុទ្ធដ៏មុតស្រួច និងមានទេពកោសល្យយ៉ាងខ្លាំង ហើយលោកមើលឃើញយុវជនរូបនេះជាអាវុធគំរាមកំហែងយ៉ាងខ្លាំងដល់ក្រុមនានាក្នុងលីគកំពូលរដូវកាលនេះ។

សូមបញ្ជាក់ថា ក្នុងជំនួបទី១ នៃពានរង្វាន់ CL ឆ្នាំ២០២០ ក្រុមម្ចាស់ផ្ទះ Angkor Tiger បានប្រើប្រាស់កីឡដ្ឋាន SRU ដែលជាទីលានថ្មីរបស់ខ្លួនទទួលស្វាគមន៍ក្រុមបឹងកេតដោយលទ្ធផលស្មើគ្នា ១-១ ក្នុងនោះក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទី១គ្រាប់មុនដោយកីឡាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Yudai Ogawa នៅនាទី១៩ ប៉ុន្តែចូលតង់ទី២ នាទី៦៧ កីឡាករ ម៉ាត់ ណូរុន ស៊ុតបាល់១១ម៉ែត្រតាមស្មើវិញធ្វើឲ្យចប់ការប្រកួតក្រុមខ្លាំងទាំង២នេះបានត្រឹមតែចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក Oriol Mohedano មានក្ដីសង្ឃឹមយ៉ាងខ្លាំង ថាក្រុមលោកនឹងទទួលបានជ័យជំនះក្នុងការប្រកួតលើកនេះ ប៉ុន្តែមិនស្មានអាជ្ញាកណ្តាលផ្តល់បាល់១១ម៉ែត្រទៅខាងបឹងកេតធ្វើឲ្យលទ្ធផលត្រឹមស្មើគ្នា ១ ទល់នឹង ១ ដដែល ៕