About Me

header ads

រថយន្តសេរីទំនើបALPHARDVបុកម៉ូតូហុងដាឌ្រីមរបួសធ្ងន់៣នាក់

ភ្នំពេញ៖ យុវជនបីនាក់រងរបួសធ្ងន់ធ្ងរត្រូវបានដឹកតាមរថយន្តគ្លីនិកឯកជនយកទៅសង្គ្រោះភ្លាមៗខណៈកំពុងជិះម៉ូតូមួយគ្រឿងត្រូវបានរថយន្តបុកយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូទៅផ្ទប់នឹងម៉ាតមួយកន្លែងរងការខូចខាតចំណែករថយន្តខូចខាតខាងមុខនិងធ្លាក់កាងផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ២០០ នៅចំណុចក្បែរនឹងវិទ្យាល័យព្រះសុីសុវត្ថិស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ តាមប្រភពនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងម៉ាក ALPHARDVពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BC-8958 បើកបរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូងខណៈទើបតែមកពីទិញបាយហូបស្រាប់តែទៅបុកចំម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-6006 បើកបរតាមបណ្តោយផ្លូវលេខ២០០ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាអកហ្សើចាប់ហ្វ្រាំងមិនទាន់បណ្តាលឲ្យរថយន្តបុកចំពីមុខពេញទំហឹងសន្លប់ស្តូកស្តឹងទាំងបីនាក់តែម្តងត្រូវបានរងយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុខាងលើនេះរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕