About Me

header ads

ម៉ូតូ 2 គ្រឿង ព្រលះគ្នា យ៉ាងពេញទំហឹង ក្នុងទឹសដៅបញ្រ្ចាស់ទិសគ្នា

កោះកុង ÷  មានការភ្ញាក់ផ្អើលមួយ យ៉ាងខ្លាំង គណៈពេល មានម៉ូតូ​២គ្រៀងបាន ព្រលះគ្នាយ៉ាងពេញទំហឹង ក្នុងនោះ​មាន  មនុស្សប្រុសស្រីចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍
កាលពីវេលាម៉ោង១២.៥៥នាទី នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវច្រមុះជ្រូកទល់មុខអធិការដ្ឋានក្រុងខេមរភូមិន្ទ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។

សមត្ថកិច្ច​ ក្រុងខេមរភូមិន្ទទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកបានអោយដឹងថា ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងរវាងម៉ូតូ និងម៉ូតូ ដែលបើកបរក្នុងទឹសដៅបញ្រ្ចាស់ទិសគ្នា ពេលមកដល់កន្លែងកើតហេតុក៏ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលអោយរងរបួសមនុស្ស៣នាក់ ទី១ ឈ្មោះសារ៉ាយ ស្រីកាភេទស្រីអាយុ ១៤ ឆ្នាំមុខរបរសិស្សសាលាទីលំបច្ចុប្បន្នភូមិ ១ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទបើកបរម៉ូតូម៉ាក  honda click ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ ១M
៤៨ ២២រងរបួសបាក់ថ្គាមខាងលើផ្នែកខាងឆ្វេង (របួសធ្ងន់)២ ឈ្មោះសារ៉ាយ ធីតាភេទស្រី អាយុ ១៥ ឆ្នាំមុខរបរសិស្សសាលាទីលំនៅភូមិ ១ សង្កាត់ ដងទង់ក្រុងខេមរភូមិន្ទ អ្នករួមដំណើរ(របួសស្រាល)។

១  ឈ្មោះឈឿន សុខគាភេទប្រុស អាយុ ១៦ ឆ្នាំមុខរបរកម្មករទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែងសង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទបើកបរម៉ូតូម៉ាកវ៉េវពណ៌ក្រហមគ្មានស្លាកលេខរបួសបាក់ដៃខាងឆ្វេង(របួសធ្ងន់) ចំណែកម៉ូតូទាំង២បានរងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង ។

បច្ចប្បន្ន សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកោះកុងដើម្បីទទួលការព្យាបាល រីឯម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការក្រុងរងចាំដោះស្រាយ ៕