About Me

header ads

យល់ដឹងពីវិធីក្នុងការពាក់ម៉ាស និងលាងដៃ ឱ្យមានអនាម័យ ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណាថ្មី (2019-nCov) ដែលជាគន្លឹះណែនាំយ៉ាងល្អ របស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

បច្ចុប្បន្ននេះ វីរុសកូរ៉ូណាថ្មី២០១៩ បានកំពុងក្លាយជាមុខសញ្ញាព្រួយបារម្ភមួយយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រជាជនទូទាំងពិភពលោក។ ជាពិសេសចំពោះបងប្អូនប្រជាជនកម្ពុជា ដែលគួរតែបានដឹងពីវិធីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណាថ្មី២០១៩ និងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត។
ជាមួយគ្នានេះ ព័ត៌មានសិនៃស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ សូមនាំប្រិយមិត្តទស្សនិកជន មកជ្រាបពីវិធីក្នុងការពាក់ម៉ាស និងលាងដៃ ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) ដែលជាគន្លឹះណែនាំបង្ហាញយ៉ាងល្អ របស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដូចតទៅ។


តាមប្រសាសន៍របស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្សារភ្ជាប់នឹងវិធីបង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ទោះបីជាវីរុសហ្នឹងផ្ទុះឡើងរាលដាលដល់ប្រទេសមួយចំនួនក៏ដោយចុះ តែសូមបងប្អូនប្រជាពលរដ្ឋកុំមានភាពស្លន់ស្លោ និងជឿពាក្យចចាមអារ៉ាមរបស់ជនឱកាសនិយមមួយចំនួនដែលចេះតែបំពុល បំភ័យ ទាញយកប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ។ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លង ជំងឺរលាកសួតដោយ វីរុសកូរ៉ូណាថ្មី ដែលបានរកឃើញមានមួយករណីនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ បន្ទាប់ពីចេញសេចក្តីប្រកាសជាផ្លូវការ ដោយអនុវត្តនូវវិធានការយ៉ាងយកចិត្តទុកដាក់បំផុត។









អត្ថបទដោយៈ សំណាង