About Me

header ads

កម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនស ង្ស័យ 2 នាក់ករណីជួញដូរនិងចែក ចាយគ្រឿងញៀន

បាត់ដំបង:ដោយមានការចង្អុលបង្ហាញ   ពីឯកឧត្តមឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និង ការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន   ។

នៅថ្ងៃទី 10 ខែ កុម្ភ: ឆ្នាំ 2020  វេលាម៉ោង 15 : 10 នាទី នៅចំណុចតេសាមភូមិអូរកណ្ដោ ល ឃុសន្តិភាព ស្រុកសំពៅលូន   កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុក បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ហាមឃាត់ខុសច្បាប់ ចំនួនមួយករណី  ឃាត់ខ្លួនជនសង្ស័យចំនួន 02 នាក់ ÷ 1-ឈ្មោះ ខាន់ ខេង ភេទប្រុស អាយុ 53 ឆ្នាំ , 2-ឈ្មោះ ឃុន សុឃាង ភេទ ប្រុស អាយុ 30 ឆ្នាំ អ្នកទាំងពីរ  មានទីលំនៅចំណុចខាងលើ  ដកហូតវត្ថុតាង ÷
   - ថ្នាំញៀនម៉ាទឹកកក ចំនួន 04 ថង់
   - ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនលក់ចំនួន 01 គ្រឿង
   - ស្លាបព្រា សម្រាប់ ចូក គ្រឿងញៀន ច្រកលក់ចំនួន 01
   - ទូរស័ព្ទដៃចំនួន 03 គ្រឿង (ខូចមួយគ្រឿង)
   - កាំបិតចំនួន 01 ដើម
   - ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន
   - ប្រាក់ដុល្លារ ចំនួន 95 ដុល្លារ , ប្រាក់បាតចំនួន 9.230 បាត , ប្រាក់រៀល 3.475.000 រៀល   ។

បច្ចុប្បន្ន ជនសង្ស័ យ និង វត្ថុតាងកម្លាំងសមត្ថកិច្ចយើង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់  ។