About Me

header ads

អតីតជាងធ្វើសំណង់ ជាបេក្ខភាព១៦នាក់ចុងក្រោយកម្មវិធី TV5 Boxing knock Out Series by K-Cement

ក្រោយសំងំធ្វើជាជាងសំណង់មួយរយៈ កីឡាករ សារឿម ចាន់ បានវិលត្រលប់មកបង្ហាញខ្លួន
ក្នុងកម្មវិធីការប្រកួតប្រដាល់កំពូលជើងឯក TV5 Boxing knock Out Series by K-Cement រដូវកាលទី ៧ ក្នុងសប្ភាហ៍ទី៥ ដោយយកឈ្នះ កីឡាករ ភុន សុផុន របស់ក្លិបអេភូថងកីឡា ដោយពិន្ទុ បានឡើងទៅកាន់ជុំបន្ទាប់។ កីឡាចាស់វស្សា សារឿម ចាន់ បានរៀបរាប់ថា រូបខ្លួនបានទៅធ្វើការជាកម្មករសំណង់ ជាច្រើនកន្លែង ប៉ុន្តែក្រុមហ៊ុនម៉ៅការសំណង់ខ្លះ មិនបានផ្ដល់ប្រាក់ថ្លៃឈ្នួលអោយខ្លួន ដូច្នេះទើបសម្រេចចិត្តមកកាន់ វិស័យកីឡាប្រដាល់គុនខ្មែរ វិញដើម្បី បានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនរៀន។ សូមបញ្ជាក់ថា កីឡាករ សារឿម ច័ន្ទ បានឆ្លងផុតវគ្គជម្រុះជុំទីមួយឡើងកាន់វគ្គ១៦ នាក់ចុងក្រោយនៃជុំទីពីរក្នុងកម្មវិធី ប្រកួតប្រដាល់កំពូលជើងឯក TV5 Boxing knock Out Series by K-Cement រដូវកាលទី ៧ ក្នុងប្រភេទគីឡូ ៦៣.៥ គីឡូក្រាមហើយសម្រាប់បងប្អូនដែលស្រលាញ់កីឡាកររូបនេះកុំភ្លេចចូលរួមទស្សនាផ្ទាល់ដើម្បីជាកម្លាំងចិត្តដល់រូបគេដោយផ្ទាល់ផង៕