About Me

header ads

គ្រូបង្គោលអាស៊ីអឺរ៉ុបយ៉ូណាយធីតចាប់ផ្តើមមានទំនុកចិត្តក្រោយឈ្នះណាហ្គាវើលដ៏ និងក្រសួងការពារជាតិ ហើយដាក់ក្តីរំពឹងយកចំណាត់ថ្នាក់ក្បែរ Top 4


លោក សុក វាសនា គ្រូបង្គោលក្រុមបាល់ទាត់អាស៊ីអឺរ៉ុបយ៉ូណាយធីតបានដឹកនាំកូនក្រុមរបស់ខ្លួនបានយ៉ាងល្អក្នុងពានរង្វាន់មិត្តភាពមុនបើករដូវកាល TV5 Pre Season Tournament ដោយបានយកឈ្នះជើងខ្លាំងណាហ្គាវើលដ៏ និងក្រសួងការពារជាតិដែលសុទ្ធតែជាក្រុមដែលមានកម្រិតលើខ្លួន។ យ៉ាងណាមិញ បាល់មូល អ្វីៗក៏អាចកើតឡើងបានដែរ ប្រសិនបើក្រុមមួយមានការខិតខំប្រឹងប្រែង និងចេះរួមគ្នាជាធ្លុងមួយ។ យ៉ាងណាមិញ លោក សុក វាសនា បានប្រាប់ឲ្យដឹងទៀតថា ក្នុងការប្រកួតមិត្តភាពនេះលោកបានដាក់កីឡាករល្អៗឲ្យចូលលេងទាំងអស់ដោយមិនទុកជើងឡើយ ប៉ុន្តែដោយសារវាជាការប្រកួតមិត្តភាព ដូច្នេះអាចអនុញ្ញាតឲ្យប្តូរកីឡាករបានច្រើនជាង៣នាក់ធ្វើឲ្យលោកមានឱកាសបានដាក់កីឡាករឲ្យចូលលេងស្ទើរគ្រប់គ្នា ពិសេសកីឡាករចំណូលថ្មី និងយុវជនថ្នាលរបស់ក្លិបដើម្បីបានតេស្តសមត្ថភាព និងបច្ចេកទេសរបស់ពួកគេមុនបើករដូវកាលថ្មី។ លោកគ្រូបង្គោលរូបនេះបានបង្ហាញរំភើបយ៉ាងខ្លាំងចំពោះជ័យជម្នះមួយនេះ ព្រោះវាជាពានរង្វាន់ទី១ក្នុងការដឹកនាំក្រុម AEU របស់លោក ថ្វីបើវាគ្រាន់តែជាពានមិត្តភាពក៏ដោយ។ លោក សុក វាសនា ក៏បានដាក់ក្តីរំពឹងសម្រាប់រដូវកាលថ្មីនេះផងដែរដោយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រុម AEU របស់លោកនឹងអាចស្វែងរកចំណាត់ថ្នាក់ល្អប្រសើរជាងរដូវកាលមុនគឺអាចនៅក្បែរចំណាត់ថ្នាក់ Top 4។ គួររំលឹកផងដែរថា កាលពីរដូវកាលឆ្នាំ២០១៩ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ក្រុមអាស៊ីអឺរ៉ុបយ៉ូណាយធីតបញ្ចប់ចំណាត់ថ្នាក់លេខ១០ក្នុងតារាងដោយប្រកួតបាន ២៦ប្រកួត ឈ្នះ១០ ស្មើ៤ និងចាញ់១២ ស៊ុតបញ្ចូលទីគូប្រកួតបាន៤៧គ្រាប់ និងរបូតវិញ៥៧គ្រាប់ និងមាន៣៤ពិន្ទុ។