ក្រុមតារាចម្រៀងកូរ៉េ Super Junior បានបរិច្ចាគ ម៉ាស់ការពារ សរុបចំនួន ១០,០០០ ម៉ាស់ សម្រាប់យុវជននិងកុមារ អំឡុងពេលដែល មានការគំរាមកំហែងនៃមេរោគ CoronaVirus

នៅថ្ងៃទី ២៩ ខែមករា  ២០២០ សហគមន៍សសរទ្រូងនៃប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា នាពេលថ្មីៗនេះក្រុម Super Junior បានបរិច្ចាគ ម៉ាស់ការពារ សរុបចំនួន ១០,០០០ ម៉ាស់ សម្រាប់យុវជននិងកុមារ អំឡុងពេលដែល មានការគំរាមកំហែងនៃមេរោគ CoronaVirus ។ ខាងក្រុម Super Junior បានបញ្ជាក់បន្ថែមដែរថា ជាមួយនឹងការរីករាលដាល និងឆ្លងពី មេរោគ CoronaVirus មកប្រទេសកូរ៉េខាងត្បូងនេះ ពួកគេបានសំរេចចិត្តជួយដល់កុមារដែលមានប្រព័ន្ធភាពស៊ាំស្ថិតក្នុងការលូតលាស់ និងកំពុងវិវត្តន៍ ក៏ដូចជាយុវជនដែលមានសកម្មភាពខាងក្រៅ។ ទាំងនេះជាការខិតខំប្រឹងប្រែងតិចតួចបំផុតពីពួកគេ ប៉ុន្តែសង្ឃឹមថា នឹងអាចជួយដល់ កុមារនិង យុវជនបាន។ របាំងម៉ាស់ការពារទាំងនេះនឹងត្រូវចែកចាយដល់យុវជននិងកុមារនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ ក្រុមចម្រៀង Super Junior ថ្មីៗនេះបានត្រលប់មកវិញជាមួយអាល់ប៊ុមទី ៩ របស់ពួកគេដែលមានឈ្មោះថា Timeless ។






អត្ថបទ៖ មុនី