About Me

header ads

ក្រុមចម្រៀងវ័យក្មេង Small World Small Band មានបំណងចង់ពង្រីកកេរ្តិ៍ឈ្មោះ តាមរយៈការបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគុំតន្រ្តីនានា ចាប់ពីឆ្នាំ២០២០ នេះ

ក្រុមតារាចម្រៀងវ័យក្មេងពន្លកថ្មី Small World Small Band ឬហៅថា ក្រុមតូច ដែលបច្ចុប្បន្នកំពុងសាងបានភាពល្បាញល្បី តាមរយៈសំលេងតន្រ្តីនៃបទភ្លេងថ្មី Original Song ដ៏ពីរោះជាច្រើនបទ។ ក្នុងនោះបទចម្រៀងដែលមានការគាំទ្រច្រើនមានដូចជាបទ ចាប៉ីបុណ្យភូមិ បើអាច កុំខឹង និងបទ ឆ្ងាយ ជាដើម។ ក្រុមតូច ត្រូវបានមហាជន និងអ្នកគាំទ្រកត់ចំណាំឃើញពីទឹកដៃនៃការលេងឧបករណ៍តន្រ្តីដ៏ពិសេសរបស់សមាជិកម្នាក់ៗ ដែលតែងតែអង្រួនឆាកការប្រគុំតន្រ្តី ឱ្យកាន់តែមានភាពអស្ចារ្យ និងសប្បាយរីករាយ។​ ស្របពេលជាមួយគ្នានេះ ក្រុមតូច Small World Small Band បានរួមគ្នាបង្ហាញឆន្ទៈក្នុងវិស័យចម្រៀងនេះ ដោយមានបំណងចង់ពង្រីកកេរ្តិ៍ឈ្មោះតាមរយៈការបង្ហាញវត្តមាននៅក្នុងការប្រគុំតន្រ្តីនានា។ តាមការបញ្ជាក់ប្រាប់យ៉ាងរំភើប ក្រុមតូច នឹងមានចំណងដៃបទចម្រៀងថ្មីៗជាបន្តទៀត បន្ទាប់ពីអាល់ប៊ុមពីរគុណនឹង៥ (2x5) ដែលកំពុងទទួលបានការគាំទ្រនៅសព្វថ្ងៃនេះ។ ដូច្នេះប្រិយមិត្តទូរទស្សនិកជន កុំភ្លេចរង់ចាំស្តាប់ និងជួយគាំទ្រដល់ក្រុមចម្រៀងវ័យក្មេង Small World Small Band ទាំងអស់គ្នា ក្នុងអត្ថន័យគាំទ្រស្នាដៃចម្រៀងថ្មីរបស់កូនខ្មែរ។