About Me

header ads

រថយន្ត លុច្សសុីសRX330បានពន្លះជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តយ៉ាងលឿនទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

កាលពីវេលាម៉ោង ២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៏ ទី២៣ ខែមករា  ឆ្នាំ ២០២០ នៅចំណុច មុខវត្ត កោះមេត្តាពោធិវង្ស តាមបណ្ដោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្ថសញ្ញាណនោះទេ។ បើករថយន្តម៉ាក លុច្សសុីស RX330 ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ2AP.8723 បានគិចខ្លួន បាត់។

ប្រភពបានឱ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្ត លុច្សសុីស RX330តាមបណ្ដោយផ្លូវម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់២កង់ ខ្ទាតទៅផ្លូវម្ខាង និង បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមទៀត ចំណែកឯរថយន្ត កំពិតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែង រួច តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕