About Me

header ads

តារាស៊ុត អាហ្សង់ទីន PAULO DYBALA ប៊ិះនឹងទៅចោលក្រុមសេះបង្កង់ Juventus

PAULO DYBALA ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមសេះបង្កង់ Juventus ព្រមទទួលស្គាល់ថារូបគេប៊ិះនឹងចាលចេញពីក្រុមនេះទៅហើយកាលពីអំឡុងរដូវក្ដៅកន្លងមក។ យោងតាមសារព័ត៌មានអង់គ្លេស The Guardian បានសរសេរចុះផ្សាយនៅក្នុងថ្ងៃទី 25 នេះថា Paulo DybaLa តារាស៊ុតជម្រើសជាតិអាហ្សង់ទីន បានចេញមកទទួលស្គាល់តាមត្រង់ថារូបគេប៊ិះនឹងចេញពីក្រុមទៅហើយកាលពីអំឡុងការបើកទីផ្សារដោះដូរកីឡាករនារដូវក្ដៅកន្លងមក។ ហើយសម្រាប់ក្រុមដែលតារាបាល់ទាត់មុខសង្ហាវ័យ26ឆ្នាំរូបនេះ ប៊ិះនឹងផ្លាស់ទៅលេងជាមួយ គឺក្រុម Spurs និង Manchester United ព្រោះក្លិបទាំងពីរធ្លាប់លេចឮព័ត៌មានចង់បានខ្លួនកីឡាករបាល់ទាត់រូបនេះ ជាពិសេសក្លិបមាន់ខ្នាយមាសដែលកាលនោះមានគ្រូបង្វឹកគឺលោក Mauricio Pochettino ជាអ្នកមានស្រុកកំណើតជាមួយ Dybala ទៀត ប៉ុន្តែដោយសារទាំងសងខាងចរចារគ្នាមិនត្រូវទើបធ្វើឲ្យគម្រោងនេះត្រូវនៅទ្រឹងតែម្ដងទៅ
"ខ្ញុំប៊ិះនឹងបានចេញពីក្រុមខ្ញុំទៅហើយ ខ្ញុំដឹងថានោះគឺជាការគិតរបស់ក្លិប ដែលកាលនោះយើងរងចាំដល់វិនាទីចុងក្រោយបង្អស់ពិតមែន ពេលនេះខ្ញុំនៅមានកិច្ចសន្យា 2ឆ្នាំទៀតជាមួយក្លិប វាមិនមែនជកិច្ចសន្យារយ:ពេលខ្លី តែក៏មិនវែងពេកដែរ។ ខ្ញុំនឹងរងចាំមើលថាក្រុម Juventus មានផែនការធ្វើអ្វីជាបន្តទៀត ហើយចង់ដាក់ខ្ញុំនៅក្នុងទីផ្សារដោះដូរលើកក្រោយទៀតឬ ក៏ចង់រក្សាខ្ញុំឲ្យលេងបន្តទៀតជាមួយក្លិប។ នេះបើយោងតាមរយៈការដកស្រង់ពីបទសម្ភាសន៍របស់ Dybala ជាមួយនឹងកាសែតអង់គ្លេស The Guardian។