About Me

header ads

ក្រុមរាំនារីកំពុងមានឈ្មោះបោះសំឡេង OMG Girls នឹងត្រៀមទៅសម្តែងក្បាច់រាំពិសេស តំណាងកម្ពុជាជាមួយនឹងក្រុមចម្រៀងនារីកូរ៉េដ៏ល្បី BLACKPINK នៅប្រទេសឥណ្ទូនេស៊ី នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ

ជារឿងមួយគួរឱ្យត្រេកអរ សម្រាប់ក្រុមរាំនារីកំពុងមានឈ្មោះបោះសំឡេងប្រចាំព្រះរាជាណាចក្រកម្ពុជា OMG Girls ដែលនឹងត្រៀមទៅសម្តែងក្បាច់រាំពិសេស តំណាងកម្ពុជា នៅក្នុងកម្មវិធីមួយនៅប្រទេសឥណ្ទូនេស៊ី នាពេលឆាប់ៗខាងមុខនេះ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ស្រីស្អាត OMG Girls នឹងត្រូវបង្ហាញក្បាច់រាំជាមួយនឹងក្រុមចម្រៀងនារីដ៏ល្បីប្រចាំកូរ៉េ គឺក្រុម BLACKPINK នៅលើឆាកវេទិកាដ៏ធំនៃព្រឹត្តិការណ៍ Awesome live with Blackpink។ ក្រុម OMG Girls ក៏បានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គម និយាយពីអារម្មណ៍រំភើបសម្រាប់ការត្រៀមខ្លួនទៅចូលរួម នៅថ្ងៃទី ១៤ ខែមករា នេះផងដែរ។ គួរបញ្ជាក់ដែរថា ក្រុមរាំនារី OMG Girls ទើបតែបានមានឱកាសបង្ហាញមុខមាត់នៅលើឆាកអន្តរជាតិក្នុងកម្មវិធី «CHANGWON Kpop World Festival 2019» របស់ស្ថានីយ៍ទូរទស្សន៍ល្បីឈ្មោះកូរ៉េ KBS កាលពីវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ  ដោយបានឆ្លងកាត់នូវការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសជាច្រើន។ នេះគឺជាឱកាសពិសេសលើកទី២ ហើយ សម្រាប់ក្រុមរាំនារីដ៏ស្រស់ស្អាតស្រស់សោភា OMG Girls បង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។