About Me

header ads

ចាញ់ក្លិបជើងឯកថៃត្រឹម ១-០ ភ្នំពេញក្រោននៅតែបង្ហាញទម្រង់លេងល្អក្នុងពាន LEO-Preseason Cup 2020 នាប្រទេសថៃ

ក្រុមបាល់ទាត់ភ្នំពេញក្រោនបានទៅបោះជំរុំប្រកួតកម្តៅសាច់ដុំនៅប្រទេសថៃ មុនបើករដូវកាលថ្មីឆ្នាំ២០២០នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ ក្រុមសឹង្ហក្រហមរបស់លោកគ្រូ ស៊ុម វណ្ណា បានបង្ហាញទម្រង់លេងយ៉ាងល្អទល់នឹងក្រុមជើងឯកលីគកំពូលប្រទេសថៃ ឈាងរ៉ៃយ៉ូណាយធីត។ ទោះបីមិនអាចយកឈ្នះ ប៉ុន្តែក្រុមខ្លាំងរបស់កម្ពុជាយើងរបូតគ្រាប់បាល់ត្រឹមតែ១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតនេះដែលលទ្ធផលមួយនេះមិនត្រូវបានអ្នកគាំទ្រចាត់ទុកថា វាមិនអាក្រក់ពេកនោះទេ ដោយសារកម្រិតលីគកំពូលថៃមានចំណាត់ថ្នាក់ខ្ពស់ជាងលីគកំពូលកម្ពុជា ម្យ៉ាងទៀតក្រុម ឈាងរ៉ៃ យ៉ូណាយធីត គឺជាក្រុមជើងឯកកាលពីរដូវកាលឆ្នាំ២០១៩កន្លងទៅនេះ ប៉ុន្តែក្រុមសឹង្ហក្រហមបស់យើងអាចបិទមិនឲ្យរបូតគ្រាប់បាល់ច្រើនជាង១គ្រាប់នោះ ចាត់ទុកថាជាលទ្ធផលមួយដែលមិនអាក្រក់ពេកទេ។ សូមបញ្ជាក់ថា ពានរង្វាន់ Leo Pre-season Cup 2020 មានការចូលរួមពីសំណាក់ក្រុមចំនួន១៦ រៀបចំធ្វើឡើងនៅប្រទេសថៃ។ ក្នុងនោះក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាក្រុមមួយក្នុងចំណោមក្រុមទាំង១២មកពីថៃ បូករួមក្រុមមកពី ឡាវ, សិង្ហបុរី និងជប៉ុន។ សម្រាប់រូបមន្តនៃការប្រកួតនៅធ្វើឡើងរយៈពេល៩០នាទី ចែកចេញជាពីរវគ្គ និងសម្រេចទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយពុំមានការបន្ថែមម៉ោងរយៈពេល១៥នាទីពីរដងបើសិនជាលទ្ធផលស្មើគ្នា។ ក្រុមនីមួយៗមានសិទ្ធប្រើប្រាស់កីឡាករបរទេសគ្មានដែនកំណត់នៅលើទីលាន ស្របពេលអាចធ្វើការផ្លាស់ប្តូរកីឡាករបានត្រឹម៨នាក់ និងការផ្លាស់ប្តូរមួយលើកច្រើនបំផុតត្រឹមចំនួន៤នាក់ប៉ុណ្ណោះ។ ក្រុមឈ្នះនាវគ្គជម្រុះត្រូវឡើងបន្តរហូតដណ្តើមជើងឯកយកប្រាក់រង្វាន់ ៥០,០០០ ដុល្លារ៕