About Me

header ads

អគ្គលេខាធិការ ITF ថាឲ្យកីឡាករពាក់ម៉ាសហ្វឹកហាត់ជាបច្ចេកទេសថ្មីមិនពាក់ព័ន្ធនឹងការភ័យខ្លាចវីរុសកូរ៉ូណាទេ

លោក បួនហ៊ីង សុធីយ៉ា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF បានលើកឡើងថាការដែលលោក ចែកម៉ាសដល់ក្រុមកីឡាករ-កីឡាការរិនី ទាំងអស់ មិនមែនដោយសារតែភ័យខ្លាចជំងឺរលាកសួតថ្មីដែលបង្ករឡើងដោយវីរុសកូរ៉ូនោះទេ ប៉ុន្តែនេះគឺជាវិធីសាស្ត្រហ្វឹកហាត់ថ្មីមួយទៀត ដែលជួយឲ្យកីឡាករ កីឡាការិនីរៀនប្រើប្រាស់និងទប់ដង្ហើមបានល្អ ដែលយុទ្ធសាស្ត្រនេះលោកជឿថានឹងជួយឲ្យកីឡាករមិនឲ្យសូវឆាប់ហត់ និងអាចប្រកួតបានយូរជាងមុន ក្នុងពេលប្រកួតប្រជែងម្ដងៗ។ នៅក្នុងឱកាសនោះដែរ លោក ក៏បានធ្វើការពន្យល់ណែនាំយ៉ាងក្បោះក្បាយដល់ប្អូនៗកីឡាករ កីឡាការិនី ពីវិធីសាស្ត្រពាក់ម៉ាស ឲ្យបានត្រឹមត្រូវ ជាពិសេសនោះការពាក់ ឬប្រើប្រាស់ម៉ាស់ខ្ទប់មាត់និងច្រមុះ ក៏ជាការការពារ និង បង្ការជំងឺរាល់ឆ្លងណាមួយ ដែលងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូចជាជំងឺ ផ្ដាសសាយ ជាដើម។ លោកអគ្គលេខាធិការក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងស្ថានការបែបនេះ សូមកុំឆាប់ជឿលើដំណឹងផ្សេងៗ ដែលបង្ហោះតាមបណ្ដាសង្គម ដោយមិនមានប្រភពច្បាស់លាស់ សូមស្ដាប់និងជឿជាក់ តែលើការផ្សព្វផ្សាយពីស្ថាប័នរដ្ឋ ក៏ដូចជាក្រសួងសុខាភិបាលដែលជាស្ថាប័នរដ្ឋទទួលខុសត្រូវចំពោះកិច្ចការងារនេះដោយ
ផ្ទាល់។ ម្យ៉ាងវិញលោកក៏បានក្រើនរំលឹកដល់អ្នកស្ដាប់ អាន និង ទស្សនាព័ត៌មានសូមធ្វើការ បែងចែកឲ្យដាច់រវាងព័ត៌មានពិតច្បាស់លាស់គួរឲ្យជឿទុកចិត្ត និង ព័ត៌មានក្លែងក្លាយ បែបបំភិតបំភ័យនិងបំផ្លើស៕