About Me

header ads

ឲ្យតែអ្នកជាកីឡាករតេក្វាន់ដូ ITF ពួកយើងសុទ្ធតែជាគ្រួសារតែមួយ

ឯកឧត្តម កែវ រ៉េមី៖ ឲ្យតែអ្នកជាកីឡាករតេក្វាន់ដូ ITF ពួកយើងសុទ្ធតែជាគ្រួសារតែមួយ

នាវេលាម៉ោង 12 ថ្ងៃត្រង់ ថ្ងៃទី 16 ខែ មករា ឆ្នាំ 2020 ឯកឧត្តម កែវ រ៉េមី បានចូលរួមក្នុងកម្មវិធីជួបជុំសំណេះសំណាល នាសាលហ្វឹកហាត់កីឡាតេក្វាន់ដូ ITF ។

ឯកឧត្តម កែវ រ៉េមីបានឲ្យដឹងថា នេះជាការដោះដូរបទពិសោធន៍មួយដ៏ល្អរវាងកម្ពុជា ចិន និងអ៊ុយគ្រែន ហើយវាជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ក៏ដូចជាកីឡាករចិន និង អ៊ុយគ្រែន បានដោះដូរសិល្បៈក្បាច់គុនគ្នា ក៏ដូចជាដោះដូរវប្បធម៌ផងដែរ។ កម្ពុជាមានគ្រូល្អៗ ហើយមិត្តចិន និងអ៊ុយគ្រែនក៏មានគ្រូជំនាញដើម្បីដោះដូរបទពិសោធន៍គ្នាផងដែរ។ នេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់ប្រធានសហព័ន្ធតេក្វាន់ដូ ITF ឯកឧត្តម កែវ រ៉េមី។

ឯកឧត្តម កែវ រ៉េមី បញ្ជាក់បន្ថែមទៀតថា មិនថាអ្នកជានរណា មកពីណា ឲ្យតែអ្នកជាកីឡាករតេក្វាន់ដូ ITF ពួកយើងសុទ្ធតែជាគ្រួសារតែមួយ៕