About Me

header ads

ព្រោះតែទូរស័ព្ទ១គ្រឿងភ្ជាប់ប្រព័ន្ធ iCloud ទើឈានដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ប្ដីនិងប្រពន្ធចុង

ខេត្តកណ្ដាល៖លំនៅដ្ឋាន២កន្លែងត្រូវបានចោរចូលលួចយក ទ្រព្យសម្បត្តិខណៈដែលម្ចាស់លង់លក់ក្នុងដំណេក ប៉ុន្តែក្នុងចំណោមទ្រព្យសម្បត្តិដែលចោរលួចនោះក៏មានទូរស័ព្ទ១គ្រឿងភ្ជាប់ប្រព័ន្ធ iCloud ផងដែរ។លុះក្រោយពេលភ្ញាក់ពីដេកបន្ទាប់ពីដឹងថាទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនត្រូវចោរលួច ម្ចាស់ក៏បានតាមដានតាមប្រព័ន្ធ iCloud ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ប្ដីនិងប្រពន្ធចុងបានរួចនាំទៅប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់។

សកម្មភាពចោរកម្មខាងលើនោះបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិអង្គតាសិត និងភូមិក្រាំក្រូច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទី១.ឈ្មោះលឹម លីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគក់ជេរម៉ូតូ មានទីលំនៅក្នុងនៅភូមិ
ចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ទី២,ឈ្មោះរិន ស្រីរ័ត្ន អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតស្នាក់នៅក្នុងភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលត្រូវជាប្រពន្ធចុង។ បន្ទាប់មកម្ចាស់ផ្ទះទាំង២ត្រូវបានម្ចាស់ផ្ទះចាប់ខ្លួននៅវេលាព្រឹកថ្ងៃទី២៨ នៅក្នុងហាងកាហ្វេនៅក្នុងភូមិពោធិ៍ ឃុំដំណាក់រាំងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ដោយដកហូតបានទូរស័ព្ទ០២គ្រឿង គឺម៉ាកiPhone7 ១គ្រឿងម៉ាកSamsung ១គ្រឿង លុយ២៣.០០០រៀល រថយន្តម៉ាកកូរ៉ឡា០១គ្រឿង ពណ៌មាសស៊េរីឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ2Z-0746។

ចំណែកម្ចាស់ផ្ទះម្នាក់ទី១,ឈ្មោះណាង ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិអង្គតាសិត ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។ បាត់បង់ទូរស័ព្ទម៉ាកអាយហ្វូនសឹវ៉ែនផ្លិស១គ្រឿង ,ម៉ាកហ៊ូវវៃ១គ្រឿង,ម៉ាកណូកគារ១គ្រឿង ,លុយចំនួន៤០ម៉ឺនរៀល។សោររថយន្ត០១ ,ខ្សែកមាសទម្ងន់៤ជី,ចិញ្ចៀនទម្ងន់១ជីនិងបណ្តោងខ្សកប្លាទីន១ជី។ម្ចាស់ផ្ទះទី២,ឈ្មោះធ្លក សុខនី ភេទស្រី អាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរនៅភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។

បាត់បងកាបូបដៃ១ក្នុងនោះមានលុយចំនួន២០០ដុល្លារ ,កាតគ្រីម៉ូតូសេ១២៥ស៊េរីឆ្នាំ២០១១ចំនួន១សន្លឹក,បណ្ណបើកបររថយន្ត១សន្លឹកនិងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក។ពេលនេះនគរបាលកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ហើយ ៕