About Me

header ads

សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រៀបចំកម្មវិធី​ “ឃីងខេក” ដ៏រីករាយដើម្បីផ្សងយករង្វាន់ Golden Lucky Charm ស្នាក់នៅសណ្ឋាគារដោយឥតគិតថ្លៃ

ឃីងខេក គឺជានំមួយប្រភេទដែលត្រូវបានផ្សារភ្ជាប់នៅក្នុងប្រទេសមួយចំនួន ជាមួយនឹងពិធីបុណ្យអេភីផានី នៅចុងបញ្ចប់នៃរដូវកាលបុណ្យណូអែល។ ជាក់ស្តែង សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក៏បានរៀបចំកម្មវិធីនេះដែរ នៅថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០។ តម្លៃនំ ចាប់ពី ២៥ ដុល្លារប៉ុណ្ណោះ។​​ មេចុងភៅផ្នែកផលិតនំដ៏មានទេពកោសល្យប្រចាំសណ្ឋាគារ បានធ្វើនំចំនួន ១០០ (ឃីងខេក)។ ក្នុងចំណោមនំឃីងខេកទាំង ១០០ នោះ មានតែ ២ នំប៉ុណ្ណោះ ដែលមានបង្កប់នូវសន្លឹកផ្សងសំណាង Golden Lucky Charm ឱកាសមាសក្នុងការទទួលបានការស្នាក់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រយៈពេល ១ ថ្ងៃ។ លោកអ្នកអាចចូលរួមលេងកម្សាន្តដើម្បីឈ្នះនូវរង្វាន់ដ៏ពិសេសនេះ និងក្លាយជាម្ចាស់ King Cake ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ មករា ២០២០។

ទំនាក់ទំនងព័ត៌មានបន្ថែមៈ ០២៣ ៩០០ ២០០ ឬចូលទៅកាន់គេហទំព័រៈ http://bit.ly/39vW96K