About Me

header ads

ព្រឹត្តិការណ៍ Chinese Grand Prix កំពុងរងហានិភ័យខ្ពស់ដោយសារ វីរុសកូរ៉ូណា

គណៈកម្មការរៀបចំកីឡាប្រណាំងរថយន្ត Formula One នឹងធ្វើការកែប្រែកាលបរិច្ឆេទប្រកួតបន្ទាប់
ពីមានការផ្ទុះឡើងខ្លាំងនៅជំងឺរលាកសួតថ្មីដែលបង្ករឡើងដោយកូរ៉ូណាវ៉ីរុស។ ដូច្នេះគណៈកម្មការរៀបចំកីឡាប្រណាំងរថយន្ត F1 បានបញ្ជាក់ថា ព្រឹត្តិការណ៍ Chinese Grand Prix កំពុងតែស្ថិតក្នុងហានិភ័យខ្ពស់បំផុតបន្ទាប់ពីមានផ្ទុះឡើងយ៉ាងខ្លាំងនៃជំងឺរលាកសួតដែលបង្កឡើងដោយកូរ៉ូណាវ៉ីរុស។ សេចក្តីថ្លែងការមួយចេញដោយសហព័ន្ធកីឡាប្រណាំងយានយន្តអន្តរជាតិហៅកាត់ FIA បាននិយាយថា “FIA កំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីការវិត្តនៃស្ថានភាពចុងក្រោយ” ។ ក្នុងសេចក្តីថ្លែងការនោះក៏បានបញ្ជាក់បន្ថែមទៀតថា FIA នឹងវាយតម្លៃលើកាលបរិច្ឆេទការប្រកួតនាពេលខាងមុខ ហើយនឹងចាត់វិធានការជាបន្ទាន់ដើម្បីជួយការពារសហគមន៍កីឡាយានយន្តអន្តរជាតិផងដែរ។ ការប្រកួតពានរង្វាន់ធំ Chinese Grand Prix ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៩-២១ ខែមេសា នៅទីក្រុងសៀងហៃនោះកំពុងស្ថិតក្នុងការវាយតម្លៃដោយ FIA ក្រោយមានការផ្ទុះរីករាលដាលយ៉ាងខ្លាំងនៃកូរ៉ូណាវ៉ីរុស។ ប៉ុន្តែមុនព្រឹត្តិការណ៍ដ៏ធំនោះចូលមកដល់ FIA នឹងទទួលខុសត្រូវលើការរៀបចំការប្រកួតប្រណាំងរថយន្តអេឡិកត្រូនិក ឬ Formula E Series នៅទីក្រុងសាន់យ៉ា នាថ្ងៃទី២១ ខែមិនា ខាងមុខនេះជាមុនសិន។ សូមបញ្ជាក់ថាទីក្រុងសៀងហៃមានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រពីចំណុចកណ្តាលនៃកន្លែងផ្ទុះមេរោគរលាកសួននៅទីក្រុងវ៉ូហាននោះ ចំណែកឯទីក្រុងសាន់យ៉ាមានចម្ងាយពីវ៉ូហានត្រឹមតែ៥០០គីឡូម៉ែត្រប៉ុណ្ណោះ។ តាមការបញ្ជាក់ពីអាជ្ញាធរចិនបានឲ្យដឹងថាចំនួនអ្នកឆ្លងមេរោគកើនឡើងជិត១ម៉ឺនករណីហើយ
ខណៈដែលមេរោគនេះកំពុងតែរីករាលដាលទៅដល់ជិត២០ប្រទេសនៅលើពិភពលោកហើយ។ ថ្មីៗនេះគេទើបរកឃើញ១ករណីទៀតនៅទីបេដូច្នេះបានន័យថាមេរោគកូរ៉ូណានេះបានរាលដាល
ពាសពេញផ្ទៃប្រទេសចិនតែម្តង។ នេះបើយោងតាមសារព័ត៌មាន BBC៕