About Me

header ads

ម៉ូតូCBR600បើកបុកម៉ូតូកូនធូដេរបួសធ្ងន់ទាំង២នាក់

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូចំនួន២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យដួលរងការខូចខាតទាំងសងខាងចំណែកអ្នកបើកបរត្រូវរងរបួសធ្ងន់ទាំង២នាក់បានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី៧ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវ១៣០នៅចំណុចអតិតរោងកុងហែមជាតិស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌សអត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវ១៣០ក្នុងទិសដៅពីលិចទៅកើតជិះបញ្ច្រាស់ទិសដៅចរាចរណ៍ប៉ុន្តែខ ណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើកម៉ូតូប្រភេទធុនធំម៉ាកCBR600CCពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GR-8573បើកបរតាមបណ្តោយផ្លូវ១៣០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនហើយអកហ្សើទើបចាប់ហ្វ្រាំងអូសជាង៣០ម៉ែតរួចរេចង្កូតទៅបុកនឹងម៉ូតូធូដេបណ្តាលអោយដួលទាំងសងខាងរងការខូចខាតខ្ទេចអស់មួយចំហៀងខាងស្តាំសម្លប់ស្តូកស្តឹងទាំងសងខាងរងរបួសធ្ងន់ធ្ងរត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុម៉ូតូភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាធានីភ្នំពេញដើម្បីធ្វើការរងចាំដោះស្រាយគ្នានៅពេលក្រោយ៕