បុរសធ្វើការនៅCAMBOOiA AiRPORTSម្នាក់បានស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៏

ភ្នំពេញ :  បុរសម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលវេលាម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខមហាវិទ្យាល័យ សង្គមសាស្រ្ត និង មនុស្សសាស្រ្ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ខៀវ បូរាវិន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅCAMBOOiA AiRPORTS រស់នៅខាងក្រោយមន្ទីពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ជិះម៉ូតូម៉ាកPCX ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1HT.1265 ជិះតែម្នាក់ឯងដួលបោកក្បាលស្លាប់យ៉ាងអណោចអធម៌ ។

ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់បានបើក ម៉ូតូយ៉ាងលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីលិចមកកើត   ខណ:មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរ៉េចង្កូតមកខាងឆ្វេងដៃទៅប៉ះរបាំងថ្មពុះចែក ទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ ចំណែកម៉ូតូរអិលខ្ទាតចំងាយប្រមាណ១០០ម៉ែត្រទៅដល់ មុខហាងលក់រថយន្ត   ម៉ាកស្តា បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ និង សមត្ថកិច្ច បានយកទូរស័ព្ឌ ជនរងគ្រោះទំនាក់ទំនងទៅសាច់ញាតិឲ្យមកដល់កន្លែងកើតហេតុយំស្រែកយ៉ាងខ្លាំងសោកស្តាយដល់ជនរងគ្រោះដែលបានស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ហើយវាស់វែង យកម៉ូតូទៅរក្សាទុករងចាំប្រគល់ឲ្យនៅពេលក្រោយ។ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅវត្តទួលទំពូងធ្វើបុណ្យតាមប្រពៃណី ៕