About Me

header ads

រថយន្តហាយឡែនឌ័រព្រលះក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងខណៈបុរសជនជាតិចិនម្នាក់បានបើករថយន្តក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវធ្វើឲ្យរងការខូចខាតរងយន្តនិងរបាំងថ្មទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីបេលាម៉ោង១នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២ខែមករាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីត្រង់ចំណុចស្តុបក្តាន់ពីស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ បានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AX-0578បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតបុកចំក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តធ្លាក់កាងនិងបែកកង់បន្តដំណើរទៅមុខលែងរួច។

តាមសមត្ថកិច្ចបានប្រាប់ថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចបុរសជនជាតិចិនម្នាក់នោះចង់បើករថយន្តរត់ដោយមិនចង់ទទួលខុសត្រូវបានកម្លាំងនគរបាលប្រចាំការណ៍នៅកន្លែងកើតហេតុខាងលើធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ។ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ។