About Me

header ads

ឃាត់ខ្លួនជនសង្ស័យម្នាក់ពិបទរក្សាទុកគ្រឿងញៀនខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យករណីគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយដកហូតបានវត្ថុតាំងមួយចំនួន ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង២០នាទីរសៀល ក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។​ សេចក្តីរាយការណ៏បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលឃុំចុងផ្លាស់បានធ្វើការស្ទាក់ឃាត់មុខសញ្ញាដែលសង្ស័យ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ឈ្មោះ ជួន ម៉េងលាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិកោះតាង៉ោល ឃុំសូគង់ ស្រុកកងមាស ខេត្តកំពង់ចាម ។ ជនសង្ស័យនេះបច្ចុប្បន្នរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ពេលឃាត់ភ្លាមៗសមត្ថកិច្ចឆែកឆេលើដងខ្លួនជនសង្ស័យរកឃើញម្ស៉ៅក្រាម ពណ៏ស ថ្លាសង្ស័យថា សារធាតុញៀនចំនួន មួយកញ្ចប់ ច្រកចូលក្នុងកញ្ចប់បារីដាក់ក្នុងខោប៉ៅខោខាប៊យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថិកិច្ចកសាងសំនុំរឿងដើម្បីចាត់ការបន្ត៕