About Me

header ads

បន្ទប់ថែទាំអ្នកជំងឺ យឹម ផល្លា ធ្វើឲ្យអ្នកជំងឺស្លាប់ទាំងម្ដាយនិងកូនបន្ទាប់ពីសម្រាលរួច

កំពង់ឆ្នាំង÷ ជារឿងគួរឱ្យហួសចិត្តហើយក៏ជារឿងដដែលៗបានកើតឡើងដោយគ្មានការទទួលខុសត្រូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១១ យប់ថ្ងៃទី ២ ខែមករាឆ្នាំ ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីនិងទារកបានស្លាប់បាត់បង់ជីវិតក្រោយពេលទៅសម្រាលកូននៅពេទ្យឯកជនមួយឈ្មោះ យឹម ផល្លា ដែលមានទីតាំងនៅខាងជើងផ្សារលើខេត្តកំពង់ឆ្នាំង។ លោក សេង គឹមហេង ត្រូវជាប្ដីស្ត្រីរងគ្រោះបានបញ្ជាក់ថាប្រពន្ធរបស់គាត់ឈ្មោះ ទុយ ចរិយា អាយុ ៣១ ឆ្នាំមានកូនស្រីបងឈ្មោះ ហេង គឹមហួរ អាយុ ៤ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។                                   



មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ មានធ្លាក់ឈាមដោយគាត់គ្រប់ខែត្រូវឆ្លងទន្លេផងនោះ គាត់ក៍បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅបន្ទប់ថែទាំជំងឺឯកជន យឹម ផល្លា អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាប្អូនស្រីមិនអីទេអាចសម្រាលនៅកន្លែង របស់គាត់បានថ្លៃសេវាអស់តែមួយលានរៀលតែប៉ុណ្ណោះ។ ឮដូច្នេះដោយមានទំនុកចិត្តលើគ្រូពេទ្យ យឹមផល្លា ក្រុមគ្រួសារស្ត្រីរងគ្រោះក៏សម្រេចចិត្ត ឲ្យស្ត្រីជាប្រពន្ធឆ្លងទន្លេនៅទីនោះតែម្ដងទៅ ដោយយល់ថាអ្នកគ្រូពេទ្យ យឹមផល្លា គឺជាគ្រូពេទ្យ ធ្វើការប្រចាំនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្រោយពេលសំរាលរួច ទារក នោះ អស់សង្ឃឹមបាត់ទៅហើយ ចំណែកឯស្ត្រីជាម្តាយ មានអាការៈខ្សោយទៅៗ ឃើញសភាពដូច្នេះក្រុមគ្រួសារក៏បានជំរុញឱ្យអ្នកគ្រូពេទ្យបញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងព្រោះប្រពន្ធគាត់មិនស្រួលទេខ្សោយខ្លាំងណាស់ ពេលនោះគ្រូពេទ្យក៍សំរេចបញ្ជូន តែរឿងដែលនឹកស្មានមិនដល់ ពេលដែលបញ្ជូនស្រ្តីម្ដាយនិងទារកទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងគឺហួសពេលអស់ទៅហើយ (ស្លាប់ទាំងម្តាយនិងកូននៅក្នុងពោះ)។ ឃើញហេតុការណ៍ដូច្នេះក្រុមគ្រូពេទ្យដែលប្រចាំការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក៏បានរៀបចំបញ្ជូនសាកសពម្ដាយនិងកូនតាមរថយន្ដសាម៉ុយយ៉ាងលឿនដោយមិនបានចេញជាលិខិតស្នាមបញ្ជាក់អ្វីទាំងអស់។ ម្យ៉ាងទៀតអ្វីដែលធ្វើឲ្យគ្រួសាររបស់គាត់មានការសោកស្ដាយគឺបន្ទាប់ពីកើតហេតុមិនឃើញមានគ្រូពេទ្យដែលពាក់ព័ន្ធមកប្រឈមមុខជាមួយនឹងគ្រួសាររបស់គាត់នោះទេរីឯលោកប្រធានមន្ទីរពេទ្យវិញបានលើកឡើងថាគ្មានគ្រូពេទ្យចង់ឱ្យអ្នកជំងឺស្លាប់នោះទេ៕