About Me

header ads

ដំណាំស្រការនាគរបស់កសិករឆ្នាំនេះមិនអំណោយផលទេ

( ត្បូងឃ្មុំ ):
ដំណាំស្រការនាគ របស់កសិករឆ្នាំនេះមិនអំណោយផលល្អដូចកាលពីកន្លងទៅនោះទេ ។
កសិករនៅក្នុងភូមិភ្នំ​ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអោយដឹងថា ស្រការនាគរបស់កសិករយើងឆ្នាំនេះ មិនដឹងជាមូលហេតុយ៉ាងមេចទេបានជាដើមស្រការនាគរបស់គាត់ភាគច្រើនគឺចេះតែស្លោកៗរលួយៗខូច ហើយផ្លែក៏មិនល្អដែរ ។

កសិករបន្តទៀតថា កាលពី ៣ ទៅ ៤ ឆ្នាំមុនៗ ស្រការនាគរបស់គាត់អំណោយផលល្អណស់ បានជួយអោយកសិករដាំស្រការនាគកន្លងមកមានជីវភាពធូធារ ។ដោយឡែកនៅឆ្នាំ ២០១៩ និងឆ្នាំ​ ២០២០ នេះស្រការនាគរបស់គាត់កើតជំងឺស្លោកៗដើមរលួយងាប់តែម្ដង រកវិធីព្យាបាលមិនទាន់បាននោះទេ ។

កសិករបន្ថែមថា ពួកគាត់បានរាយការពីរោគសញ្ញាជំងឺនេះទៅមន្ត្រីកសិកម្មខេត្តត្បូងឃ្មុំរួចមកហើយ តែមមន្ត្រីជំនាញកំពង់តែសិក្សាស្រាវជ្រាវនៅឡើយ មិនទាន់មានចម្លើយមកវិញនៅឡើយទេ ៕