About Me

header ads

ជនជាតិចិន២នាក់បានបើករថយន្តយ៉ាងលឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលទឹកបឹងរងការខូចខាតរថយន្តយ៉ាងដំណំ

ភ្នំពេញ : បុរសម្នាក់រួមដំណើរនឹងបុរស ម្នាក់ ទៀតជាជនជាតិចិនបានបើករថយន្តម៉ាកព្រូស យ៉ាងលឿនទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យកំពិតមួយដើម និង រថយន្តក្រឡាប់ជាច្រើនជុំធ្លាក់ចូលទឹកបឹង រងការខូចខាត យ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៩ និង ៣០នាទីយប់ថ្ថ្ងៃអង្គារ ទី ៧ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចទឹកបឹងមួយកន្លែង តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ អ្នកបើករថយន្តបង្កជាជនជាតិចិនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេរងរបួសទាំង ២នាក់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW.2414 ជិះគ្នា២នាក់បើកតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរ៉េចង្កូតមកស្ដាំដៃជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យកំពិតអស់មួយដើម ។ ចំណែកឯរថយន្តក្រឡាប់ជាច្រើនជុំ ធ្លាក់ចូលទឹកបឹង ខូចខាតស្ទើរតែ ទាំងស្រុង និងរងរបួសជនជាតិចិនទាំងពីរនាក់ធ្ងន់ធ្ងរភ្លាមៗមានរថយន្តដឹកយកទៅសង្គ្រោះជីវិតផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញក៏បានមកស្ទូចយករថយន្តទៅរក្សាទុករងចាំឲ្យជន បង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕