About Me

header ads

លោក ខូវ ឆាយ ៖ គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ

ក្លិបបាល់ទាត់ក្រសួងការពារជាតិ ក្រោមកិច្ចសហការណ៍ជាមួយស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ត៍លេខ៥  បានរៀបចំការប្រកួតពានរង្វាន់មិត្តភាព ជាលើកទី១ របស់ខ្លួននូវមុនការបើករដូវកាលថ្មី ។

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន Pre-Season Championship នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះ លោកខូវ ឆាយ ដែលជាអគ្គលេខាធិការក្លិបទ័ពហនុមានស បានមានប្រសាសន៍ថា ៖ «ការចាកចេញរបស់កីឡាករគឺជារឿងធម្មតា ប៉ុន្តែយើងក៏បាននាំកីឡាករល្អៗមកជំនួសដែរ។ វាជារឿងធម្មតា ព្រោះគ្មានការជួបជុំណាដែលមិនបែកទេ។» សម្ដីរបស់លោកនៅក្នុងសន្នីសីទនេះ គឺឆ្លើយតបទៅនឹងការចាកចេញពីក្លិបផ្លាស់ទៅកាន់ក្លិបថ្មីរបស់កីឡាករជើងចាស់និងមានសមត្ថភាពជាច្រើន នៅមុនបើករដូវកាលថ្មីឆ្នាំ២០២០នេះ។ ការប្រកួតនេះ គ្រោងនឹងរៀបចំការប្រកួតនៅថ្ងៃទី១៦ ហើយបញ្ចប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ចាប់ពីម៉ោង៤ រសៀលតទៅ ។ ចំពោះកម្មវិធីប្រកួត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នឹង មានការចាប់ឆ្នោតជ្រើសរើសគូប្រកួត រួចហើយនឹងធ្វើការប្រកួតថ្ងៃទី១៦ ខែមករា និងថ្ងៃទី១៨ ខែមករា ជាការប្រកួតកាត់សេចក្ដី ឈ្នះប៉ះឈ្នះ និង ចាញ់ប៉ះ ចាញ់ ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់មិត្តភាព Pre Season Championship 2020  នេះមានក្លិបអាជីពក្នុងស្រុកចំនួន ៣ទៀតចូលរួម ក្នុងនោះមាន ក្លិបបាល់ទាត់ណាហ្គាវើល ក្លិបបាល់ទាត់អាសុីអារ៉ុប និងក្លិបបាល់ទាត់ សូលទីឡូអង្គរ ៕