About Me

header ads

រថយន្តធុនធំដាច់ហ្រ្វាំងបោលបុកចូលផ្ទះប្រជាពលរដ្ឋនៅខណ្ឌដង្កោសំណាងល្អគ្មានអ្នករបួស

ភ្នំពេញ៖រថយន្តធុនធំ១គ្រឿងបើកបរក្នុងល្បឿនលឿន លុះពេលទៅដល់ចំណុចដែលកំពុងមានការកកស្ទះចរាចរណ៍ក៏បានជាន់ហ្រ្វាំងឈប់តែហ្រ្វាំងមិនសុី ធ្វើឲ្យអ្នកបើកបរភ័យស្លន់ស្លោរនិងកាច់ចង្កូតគេចចេញពីរថយន្តដែលកំពុងឈប់នៅខាងមុខក៏រេចង្កូតឡើងចិញ្ចើមផ្លូវរួជ្រុលទៅបុកចូលផ្ទះលក់ទូរស័ព្ទOPPOនឹងដេប៉ូលក់ភេជ្ជៈគ្រប់មុខ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានអ្នក រងរបួសឬក៏ស្លាប់ឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១នឹង២០នាទីថ្ងៃ០៩ខែមករាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំប្រភេទដឹកទំនិញមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-6983បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីជើងមកត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តកំពុងកកស្ទះចរាចរណ៍ក៏ជាន់ហ្វាំងមិនសុីអ្នកបើកបរបង្ខំបួងចង្កូឡើងចិញ្ចើមផ្លូវជ្រុលបុកចូលសំយ៉ាបផ្ទះប្រជាពលរដ្ឋហាងលក់ទូរស័ព្ទOPPOនឹងដេប៉ូលក់ភេជ្ជៈគ្រប់មុខអស់២ល្វែងរងការខូចខាតយ៉ាងដំណំ សំណាងដែលមិនបង្កអោយមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលមកបានមកដល់កន្លែងកើតហេតុឃាត់អ្នកបើកបរយកទៅប៉ុស្ដិ៍រលួសនឹងទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌដង្កោអូសយករថយន្តបង្កទៅរក្សាទុកនៅប៉ុស្ដិ៍រលួសរងចាំដោះស្រាយនៅពេលក្រោយ៕