About Me

header ads

តួឯកស្រីរូបស្រស់ កញ្ញា ដួង ម៉ានិច បង្អួតសម្រស់យ៉ាងលេចធ្លោក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិនបុរាណ

តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ដួង ម៉ានិច បានបង្ហាញរូបសម្រស់យ៉ាងប្លែក គួរឱ្យចាប់អារម្មណ៍ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិនបុរាណ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំចិន នៅក្នុងឆ្នាំនេះ។


កញ្ញា ដួង ម៉ានិច បានគ្រងនូវឈុតជាអធិរាជ ស្តេចស្រី អ៊ូ ម៉ីនាង តំណាងស្រ្តីដែលរឹងមាំម្នាក់ មានភាពអង់អាច ក្លាហាន ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីអំណាច យសសក្តិ។ ដោយភាពឆ្លាត វាងវៃ របស់នាងនេះហើយ ទើបក្លាយជានិមិត្តរូបរបស់ជនជាតិចិនដែលបានគោរពមកទល់សព្វថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់នាងនៅលើបណ្តាញសង្គម។​ ស្រីស្រស់ ដួង ម៉ានិច បានបង្ហាញអារម្មណ៍រីករាយប្រាប់ក្រុមការងារព័ត៌មានសិល្បៈកំសាន្តដែរថាការថតឈុតសម្លៀកបំពាក់នេះគឺគ្រាន់តែចង់បង្ហាញពីអ្វីដែលប្លែក និងច្នៃប្រឌិតពីអ្នកច្នៃម៉ូត សម្រាប់រដូវកាលពីធីបុណ្យចូលឆ្នាំចិននេះប៉ុណ្ណោះ។



អ្វីដែលសំខាន់មហាជន និងអ្នកគាំទ្រ ពិតជាសរសើរដល់រូបសម្រស់ដ៏ស្រស់ផូផង់របស់នាងមែនទែន ដែលស្រីស្រស់សម្បុរខ្មៅស្រអែមរូបនេះ កាន់តែស្រស់ស្អាត មើលសឹងមិនចង់ស្គាល់ នៅពេលដែលកញ្ញាស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិនបែបនេះ។

អត្ថបទដោយៈ សំណាង