About Me

header ads

អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) បើកវគ្គបណ្តុះបណ្តាលស្តីពីសុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ ជូនអ្នកស្ម័គ្រចិត្តមិត្តអប់រំមិត្តឃុំ

កំពង់ឆ្នាំង៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ បានបើកវគ្គបណ្តុះ បណ្តាលស្តីពីសុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ ជូនអ្នកស្ម័គ្រចិត្តមិត្តអប់រំមិត្តឃុំទាំង ៩ ក្នុងរដ្ឋបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយអង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក)។វគ្គបណ្តុះបណ្តាលស្តីពីសុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ ជូនអ្នកស្ម័គ្រ ចិត្តមិត្តអប់រំមិត្តឃុំ ចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០ ២០ ដែលមានគោល បំណង÷
• បង្កើនចំណេះដឹងដល់យុវជនស្តីពីសុខភាពបន្តពូជ សិទ្ធបន្តពូជ និងយេនឌ័រ។
• បង្កើនចំណេះដឹងដល់យុវជនស្តីពីកាមរោគ មេរោគអេដស៍ ជំងឺអេដស៍។
• បង្កើនចំណេះដឹងដល់យុវជនស្តីពីការធ្វើផែនការគ្រួសារ។
• បង្កើនចំណេះដឹងដល់យុវជនស្តីពីយេនឌ័រ ក្នុងសុខភាពបន្តពូជសុខភាពផ្លូវភេទ និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដល់ក្រុមគោលដៅជាយុវវ័យ និងទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់អ្នកជំងឺតាមតំបន់គោលដៅ។​ ក្នុងឱកាសនៃការបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ហែម សោភា មន្ត្រីសម្រប សម្រួលកម្មវិធីឆ្លើយតបសុខភាពសហគមន៍ របស់ អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) បានបង្ហាញពីករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលរោគសញ្ញាជំងឺរលាកសួតត្រូវបានរកឃើញនៅក្រុងវូហាន ប្រទេសចិន សូមមេត្តាចូលរួមការពារទប់ស្កាត់ទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នា ៕