About Me

header ads

ផ្ទះសសរស៊ីម៉ងត៍បានរលំសង្កត់បែកក្បាលកុមារាម្នាក់ស្លាប់នៅស្រុកសាមគី្គមានជយ័

កំពង់ឆ្នាំង: កុមារាម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីសរសរថ្ម១ដើមរលំសង្កត់នៅពេលដែលគេរើផ្ទះចេញនិងបានដួលសង្កត់ទៅលើកុមារងគ្រោះ ។​ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ម្សិលមិញនៅឯស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាកុមារារងគ្រោះខាងលើមានឈ្មោះ វិសាល អាយុ៤ឆ្នាំ រស់នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងទៀតថានៅមុនពេលកើតហេតុឪពុកម្តាយ កុមារារងគ្រោះបានធ្វើការរុះរើផ្ទះឈើចេញនៅផ្នែកខាងលើតែមិនបានផ្តួលសរសរថ្មចេញទេ ដោយទុកបញ្ឈចោលជាប់ជាមួយនិងខ្សែនៅពេលនោះក្មេងរងគ្រោះបានទៅលេងក្បែរសរសរថ្មនិងបានទាញខ្សែនោះលេងក៍បណ្តាលអោយរលំដួលសង្កត់មកលើក្មេងរងគ្រោះបណ្តាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ៕