About Me

header ads

ជនជាតិវៀតណាមបីនាក់ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន


មណ្ឌលគិរី ៖ ជនជាតិវៀតណាមបីនាក់ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ក្រោយពួកគេបានចូលមកទឹកដីកម្ពុជាលើសថ្ងៃកំណត់ ដែលករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី០៨ មករា ២០២០ នៅភូមិសាស្ត្រស្រុកអូររាំង។ សេចក្តីរាយការណ៏បានឲ្យដឹងថាជនជាតិវៀតណាមបីនាក់រួមនិងត្រាក់ទ័រ៣គ្រឿងត្រូវឃាត់ខ្លួន បន្ទាប់ពីឆ្លងដែនខុសច្បាប់មកដឹកដំឡូងមី នៅចំណុចជិតប៉ុស្តិ៍ការពារព្រំដែនទួលស្វាយ ស្ថិតនៅភូមិពូលេះ ឃុំដាក់ដាំ ស្រុកអូររាំង។
លោក សៀក មុន្នី អភិបាលស្រុកអូររាំងឱ្យដឹងថា ឈ្មួញវៀតណាមទាំងនេះ ចូលមកដើម្បីទិញដំឡូងមីរបស់ប្រជាពលរដ្ឋ ក្រោមការស្នើរសុំរបស់មេឃុំ ដាក់ដាំ ។ជនជាតិវៀតណាមទាំងនេះបាន ឆ្លងដែនចូលប្រទេសកម្ពុជាតាមច្រកព្រំដែនណាំលៀ ដែលគ្រប់គ្រងដោយលោក សំរឹទ្ធ ណយ មេប៉ុស្តិ៍ទ្វេរភាគីណាំលៀ ដោយពួកគេធ្វើលិខិតចូលក្នុងប្រទេសកម្ពុជាត្រឹមតែ១២ម៉ោងក្នុងទឹកដីស្រុកពេជ្រាដាប៉ុណ្ណោះ ប៉ុន្តែជនជាតិវៀតណាមមួយក្រុមនេះបានចូលមក តាំងពីថ្ងៃទី០៦ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ មិនឆ្លងដែនត្រលប់ទៅប្រទេសខ្លួនវិញ ទើបសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនតែម្តងទៅ។​ បច្ចុប្បន្នជនជាតិវៀតណាមទាំងបីនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅការិយាល័យអន្តោប្រវេសនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ចាត់ការបន្ត៕