About Me

header ads

រថយន្តហុីយ៉ាន់ដាយទ្រុងដឹកទឹកសុទ្ធបើកសុខៗ ដាច់កង់ក្រោយក្រឡាប់បោកផ្ទប់របងផ្ទះអ្នកភូមិនិងបាក់បង្គោលភ្លើង១ដើម

ភ្នំពេញ៖ រថយន្តម៉ាកហុីយ៉ាន់ដាយទ្រុង១គ្រឿងដឹកទឹកសុទ្ធខណៈកំពុងបើកបរ សុខៗស្រាប់តែដាច់កង់ក្រោយ ខាងស្ដាំ២គ្រាប់ បណ្ដាលឲ្យក្រឡាប់បោកផ្ទប់របងផ្ទះអ្នកភូមិ និងបាក់បង្គោលភ្លើងថ្ម១ដើម ប៉ុន្តែជាសំណាងល្អមិនបង្កឲ្យមានអ្នករងគ្រោះនោះឡើយ ហើយរថយន្តនោះបានរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើបេតុង ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ រថយន្តទ្រុងម៉ាកហុីយ៉ាន់ដាយ១គ្រឿងនោះពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9819 ជារថយន្តដឹកទឹកសុទ្ធហើយអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះឡើយ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ហើយកំពុងតែបើកបរក្នុងល្បឿនលឿនផងនោះ ស្រាប់តែដាច់កង់ក្រោយខាងស្ដាំអស់២គ្រាប់ រួចក៏ក្រឡាប់សង្កត់លើរបងថ្ម និងបង្គោលភ្លើងបាក់អស់១ដើមតែម្ដង។ ខណៈនោះសំណាងខ្លាំងណាស់ដែលពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយអ្នកបើកបរក៏មិនបានរងគ្រោះថ្នាក់ដែរ បន្ទាប់មកបានដើរចាកចេញពីកន្លែងកើតហេតុបាត់។ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងហើយបានឃើញមានការប៉ះពាល់ដល់របងផ្ទះអ្នកភូមិនិងបង្គោលភ្លើងផងនោះ ទើបប្រគល់ទៅឲ្យផ្នែកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕