About Me

header ads

ជនសង្សយ័២នាក់ដែលជាមុខសញ្ញាចោលួចម៉ូតូរួមនិងវត្ថុតាងត្រូវបានកំលាំងនគបាលខេត្តធ្វើការឃាត់ខ្លួនបាន

កំពង់ឆ្នាំង
ជនសង្សយ័២នាក់ត្រូវបានកំលាំងនគបាលការិយាលយ័ព្រហ្មទណ្ឌកំរិតស្រានៃស្នងការនគបាលខេត្តកំពង់ឆ្នាំងសហការជាមួយកំលាំងនគបាលស្រុកសាមគ្គីមានជយ័ធ្វើការឃាត់ខ្លួនបានមុខសញ្ញាចោលួចម៉ូតូ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីបន្តរហូតដល់ម៉ោង ៧និង៣០នាទីថ្ថៃទី១២មករា២០២០ ម្សិលមិញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ  បានបង្រា្កបមុខសញ្ញាអំពើលួចម៉ូតូ បន្ថែមពីរនាក់ទៀត និងម៉ូតូមួយគ្រឿងម៉ាកហុងដា C125  ពណ៌ខ្មៅ ឆ្នាំ២០១៧  ដែលម្ចាស់ម៉ូតូឈ្មោះ គួន រ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ  រស់នៅភូមិព្រៃញាម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំងពីរនាក់ដែលត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនមានៈ ១-  ឈ្មោះ ខេង រ៉ា ហៅ បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិ តាមុម ឃុំមនោរម្យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។២- ឈ្មោះ គ្រី ខន ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង២ នាក់ ត្រូវបានឃាត់ខ្លួនរួមនិងវត្ថុតាងក៍សាងឯកសារបញ្ជូនបន្តទៅការិល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងចាត់កាតតាមនិតិវិធីផងដែរ ៕