About Me

header ads

មន្ទីអប់រំយុវជននិងយុវជនកីឡាខេត្តស្ទឹងត្រែងបើកពិធីសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២០-២០២១

ស្ទឹងត្រែងៈ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២០-២០២១ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងនិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក លោក លោកស្រីជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមន្រ្តីការិយាល័យអប់រំ ក្រុង ស្រុក សរុបចំនួន ២២២ នាក់។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការពង្រឹងគុណភាពវិស័យអប់រំ គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ ជាពិសេសគឺការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់លើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសគឺការបង្កើននូវបរិមាណអនិកម្មភាពសង្គម៕