About Me

header ads

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា ( ១៩៧៩ . ២០២០ )

មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (៧.មករា.១៩៧៩ .៧.មករា.២០២០) ក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៨ ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាព ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា២ពាន់នាក់ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តប៊ិញភឿក ខេត្តដាក់ណុង និងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។




ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការប្រារព្វខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃជ័យជំនះ៧ មករា ឆ្នាំ២០២០នេះ គឺជាខួប ៤១ឆ្នាំ ដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ របបព្រៃផ្សៃនេះ គឺបានធ្វើអោយជីវិតមនុស្សរាប់លាននាក់ ត្រូវបានបាត់បង់ជីវិត ហើយប្រទេសជាតិវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ឯកឧត្តម បញ្ជាក់ថា ជ័យជម្នះ ៧ មករា គឺជាប្រវត្តិសាស្រ្តប្រជាជាតិខ្មែរបានក្រោកឈរឡើងវិញ និងបានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវប្រកបដោយភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន ៤១ឆ្នាំកន្លងទៅនេះ គឺ៤១ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជំនះ និងបានប្រែក្លាយមាតុភូមិគីគំនរផេះផង់ ឱ្យទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍ រីកចម្រើន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិសារជាថ្មី។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដាច់ខាតក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនោះ ឱ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច មិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមួយមកបំផ្លាញទៅវិញឡើយ ទោះបីជាត្រូវបាតបង់ដោយតម្លៃណាក៏ដោយ៕