About Me

header ads

ហ៊ឹម គីមរៀង ប៉ះប្រុសស្អាតមកពីព្រះរាជាណាចក្រថៃ ឈូ ភិច កុំខកខានឲ្យសោះ!

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ ការប្រកួតកំពូលជើងឯក TV5 Boxing knock Out Series by K-Cement រដូវកាលទី០៧ បានឈាន ដល់សប្ភាហ៍ទី ៦ ហើយ។ ជើងខ្លាំងៗ ជាច្រើនគូ មានទាំងគូពិសេស គូដណ្ដើមពានរង្វាន់ និងគូមិត្តភាពអន្តរជាតិ សុទ្ធសឹងតែជាកីឡាករ ខ្លាំងៗ និងមានសមត្ថភាពនឹងប្រជែងគ្នានៅលើសង្វៀនប្រកួត។ គួពិសេសទី១ កីឡា លីន វិចិត្រ មកពីក្លិប បុរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយកីឡាករ ឡាញ់ ផល្លា មកពីក្លឹប អេភូថងកីឡា ប្រកួតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

គូទី២ ជាគូពានរង្វាន់ ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម រវាងកីឡាករ ផាន រះ មកពីក្លឹបតាព្រហ្មមានជ័យ ត្រូវប្រជែងយកឈ្នះចាញ់ជាមួយកីឡាករ សោម វិច្ឆ័យ មកពីក្លឹប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ។គូទី៣ ជាគូពិសេស កីឡាករ គង់ សំបូរ មកពីក្លឹបគុហារព្រហ្មជ័យ ប្រកួតជាមួយកីឡាករ សេក គឹមរួន មកពីក្លឹបម្កុដរាជសីហ៍ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។

ចំណែកគូទី៤ ជាគូមិត្តភាពអន្តរជាតិ រវាងកីឡាករ ហ៊ឹម គីមរៀង មកពីក្លឹប តាព្រហ្មមានជ័យ របស់ព្រះរាជាណាចក្រកម្ពុជា ប្រកួតតតាំងជាមួយកីឡាករ ឈូ ភិច ឆ្លងដែនមកពីព្ររាជាណាចក្រថៃ ប្រកួតក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ រីឯគូពិសេសទី៥ កីឡាករ កប ថៃ ត្រូវប្រកួតក្នុងប្រភេទទម្ងន់៤៨ គីឡូក្រាម ជាមួយកីឡាករ ឡុង សុខលីម ។

សូមកុំភ្លេច ចូលរួមទស្សនាដោយសេរី នៅសង្វៀនប្រដាល់គុនខ្មែរ TV5 ព្រែកកំពឹស ចាប់ពីម៉ោង ៦ល្ងាចតទៅ ដើម្បី ចង់ដឹងថា តើកីឡាកររូបណា ទទួលបានជ័យជំនះ និងកីឡាករ រូបណា មានឳកាសឡើងទៅកាន់ជុំបន្ទាប់ នៃការប្រកួតកំពូលម្ចាស់ជើងឯក TV5 Boxing knock Out Series by K-Cement  រដូវកាលទី៧ នេះ ។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃសោរ៍ សប្តាហ៍ទី៥ កន្លងទៅមាន កីឡាករជើងខ្លាំងចំនួន២ រូបបានដឹកដៃគ្នា ឡើងទៅកាន់ជុំទី២ ក្នុងរដូវកាលទី៧ ក្នុងនោះមានកីឡាករ សារឿម ច័ន្ទ និងកីឡាករ រឿម វណ្ណះ ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ។