About Me

header ads

កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ការអនុវត្តការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ

ព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោក ប៉ឹល កុសល អភិបាលរងខេត្ត ទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពីការអនុវត្តការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ នៅសាលប្រជុំប្រាសាទព្រះវិហារ សាលាខេត្តកំពត។

កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ចើញចូលរួមពីលោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ លោកប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីជួរមុខ ជួរក្រោយ សរុបចំនួន១៧ នាក់។

សូមជម្រាបថាអង្គភាពច្រកចេញចូលតែមួយខេត្តកំពត បានដាក់ឲ្យដំណើរការទទួលសេវាពីប្រជាពលរដ្ឋនៅថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៨។ អង្គភាពបានអនុវត្តការងារបានល្អប្រសើរក្នុងការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដោយអនុវត្តស្របទៅតាមច្បាប់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិដែលនៅជាធរមាន។ ក្នុងឆ្នាំ២០១៩ អង្គភាពច្រកចេញចូលតែមួយបានអនុវត្តសេវាបានចំនួន ១០,៦១៩ សេវា។