About Me

header ads

ប្រទះឃើញសពបុរសអនាថាម្នាក់ដេកស្លាប់ក្នុងលូ

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់បានយកលូធ្វើជាទីជម្រក ស្នាក់អាស្រ័យរាល់ថ្ងៃរយៈពេលប្រហែល២ខែមកហើយ និងត្រូវបាន អ្នកភូមិជួយផ្ដល់បាយទឹកឲ្យហូបរាល់ថ្ងៃផងដែរ ពេលនេះស្រាប់តែដេកស្លាប់ដែលសង្ស័យបណ្ដាលមកពីជម្ងឺខ្យល់គ ។

សាកសពត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បុរសដែលស្លាប់នោះឈ្មោះហ៊ុប អាយុប្រហែលជា៣០ឆ្នាំ គឺជាជនអនាថាគ្មានសាច់ញាតិគ្មានទីពឹងអ្វីឡើយ ។

អ្នកភូមិបាននិយាយថា បុរសនេះអត់ដឹងថាមកពីទៅណាទេបានមកស្នាក់នៅក្នុងលូធំនៅក្នុងដីឡូត៌ទំនេរ១កន្លែងរយៈពេលប្រហែល២ខែកន្លងមកហើយ ដោយពុំមានមុខរបរអ្វីឡើយហើយមើលទៅហាក់មានជម្ងឺប្រចាំកាយទៀតផង។ការរស់នៅរាល់ថ្ងៃគឺបានពួកគាត់ដែលជាអ្នកភូមិជួយឲ្យបាយទឹកហូប លុះរហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃកើតហេតុស្រាប់តែប្រទះឃើញគាត់ដេកស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា ពួកគាត់បានរាយការណ៍ជូនអាជ្ញាធរភូមិនិងសង្កាត់ឲ្យជួយរាយការបន្តទៅកាន់នគរបាលមូលជំនាញចុះទៅពិនិត្យនិងចាត់ការតាមច្បាប់ បន្ទាប់មកនគរបាលបាននាំយកសាកសពទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឫស្សីសាញ់ដើម្បីបូជានៅទីនោះ៕