About Me

header ads

ជនជាតិបរទេសម្នាក់បានដេកស្លាប់នៅក្បែរបងសណ្ឋាគាររ៉ូយ៉ាលសង្ស័យគាំងបេះដូង

ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់វ័យប្រហែលជា៧០ឆ្នាំជាងបានដេកស្លាប់នៅចិញ្ចើមផ្លូវជាប់នឹងរបងសណ្ឋាគាររ៉ូយ៉ាលបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមករាឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦៧ នៅចំណុចជាប់នឹងរបងសណ្ឋាគាររ៉ូយ៉ាល ស្ថិតនៅក្នុងភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសន្តិសុខ ឈ្មោះសុះ ឌឿន ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាមបានអោយដឹងថាមុនពេលកើតហេតុខ្លួនជាសន្តិសុខឯកជនយាមនៅសណ្ឋាគាររ៉ូយ៉ាល់បាននាំគ្នាចំនួន៣នាក់ដើរយាមល្បាតនៅផ្លូវលេខ៦៧វេលាម៉ោងប្រហែលជា២នឹង៣៥នាទីរំលងអាធាត្រដើម្បីការពារជុំវិញសណ្ឋាគារខ្លាចមានចោរលួចផ្លោះរបងឬបាត់បង់សម្ភារះរបស់សណ្ឋាគារខណពេលដើរមកដល់ចំណុចកើតហេតុស្រាប់តែប្រទះឃើញជនរងគ្រោះម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធម្មសពជនជាតិបរទេសមានពាក់អាវដៃខ្លីពណ៌ខៀវខោជើងខ្លីពណ៌គគីស្បែកជើងប៉ាតាពណ៌សនិងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍វត្តភ្នំបានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីទំនាក់ទំនងហៅជំនាញកោសល្យវិច្ច័យនៃស្នងការរាជធានីភ្នំពេញដើម្បីពិនិត្យផងដែរ។​ ក្រោយពេលកើតហេតុខាងលើនេះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើកោសលវិច្ច័យ៕