About Me

header ads

ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយមន្ទីរពេទ្យខេត្តកោះកុង បាននាំយកថវិកា២លានរៀល ផ្ដល់ជូនជនរងគ្រោះម្ដាយនិងកូន

ខេត្តកោះកុង៖  នៅព្រឹក​ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយមន្ទីរពេទ្យខេត្តកោះកុង បាន នាំយកថវិកា មនុស្សធម៌ ជូនដល់ស្ត្រីរងគ្រោះពីនាក់ម្ដាយនិងកូនដែលត្រូវជនសង្ស័យជាឪពុកកាប់នឹងកាំបិតតាំងតោបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ជនរងគ្រោះជាម្តាយ ឈ្មោះ ថូ សុខណា ភេទស្រី​ អាយុ ៣១ឆ្នាំ និងកូនស្រី ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្ស​ រងរបួស​ធ្ងន់ជាច្រើនកន្លែង ដូចគ្នា  ​ដោយករណីអំពើហឹង្សាក្នុងគ្រួសារ (ប្តីយក​កាំបិត​តាំង​តោ​​កាប់) ។





នៅក្នុងឱកាសនោះលោកនាយកប្រតិបត្តិសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយ មិនទុកនណាម្នាក់ចោល មិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ឡើយ ជាពិសេសចាស់ជរា ជនពិការ និងសូមផ្តាំផ្ញើឲបងស្រី និងកូន ព្យាយាមថែរក្សាសុខភាព ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបានធូរស្រាលឆាប់ៗ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ហើយ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។ថវិកាដែលសាខាបានផ្តល់ជូនចំនួន ២លានរៀល ផងដែរ  ។