About Me

header ads

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកម៉ូតូពីក្រោយរួចកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖យុវជនម្នាក់បានស្លាប់និងកន្លែងនិងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរខណៈកំពុងតែជិះម៉ូតូមួយគ្រឿងត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកពីក្រោយពេញទំហឹងនិងកិនចំពីលើជនរងគ្រោះហើយរថយន្តបង្កបាត់បើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី៣០ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ៥៩៨នៅចំណុចមុខបុរីប៉េងហួតស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ។

តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១៧ពាក់ស្លាកលេខពោធិ៍សាត់1G-8899បើកបរតាមបណ្តោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តមួយគ្រឿងប្រភេទក្រឡុកស៊ីម៉ង់ត៍បើកបរក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលឲ្យដួលរួចហើយកិនស្លាប់ម្នាក់នៅកន្លែងកើតហេតុនិងម្នាក់ទៀត្រូវរងរបួសធ្ងន់បានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះផងដែរចំណែកម៉ូតូរបស់ជនរងគ្រោះរងការខូចខាតយ៉ាងដំណំ តាមសាក្សីដដែលបានបន្តថាក្រោយពេលបង្កគ្រោះថ្នាក់បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរួចមកៀនកបើករថយន្តបានបើកបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំសាច់ញ្ញាតមកទទួលរីឯសពត្រូវបានក្រុមគ្រួសារដឹកយកទៅឯស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕