About Me

header ads

តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ប្រាប់ពីអារម្មណ៍ ពិតក្រោយពីផ្ទុះការគាំទ្រខ្លាំង

កញ្ញា តន់ ចន្ទសីម៉ា បានអភិវឌ្ឍន៍ខ្លួនពីតារាធម្មតាម្នាក់ ក្លាយជាតារាចម្រៀងស្រីវ័យក្មេងមួយរូបដ៏មានប្រជាប្រិយភាពក្នុងស្រទាប់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងបទថ្មីរបស់នាងពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន គ្រាន់តែចេញជាផ្លូវការរយៈពេលតែប៉ុន្មានសប្តាហ៍សោះ មានអ្នកគាំទ្រជាច្រើនលានដង។ ដូចជាបទ «គេនោះជាស្រីកាប់ដាវ»  បទ យល់ច្រឡំថាគេស្រឡាញ់យើង  បទ បើមិនស្មោះស្រឡាញ់គ្នារកងាប់អី  និងបទ ខ្ញុំជឿ ជាដើម។ វ័យទើបតែ២១ ឆ្នាំ ក៏ពីតមែន តែកញ្ញា  តន់ ចន្ទ័សីម៉ា នាងមានទឹកដមសំឡេងពីរោះមិនធម្មតា ។ អ្នកខេត្តតាកែវរូបនេះបាន ប្រាប់ពីភាពផ្លាស់ប្ដូររបស់ជីវិតនាងក្រោយពីទទួលការទាំងទ្រាំខ្លាំងបែបនេះ ជាពិសេសពេលនេះនាងមានការងារមួយច្បាស់លាស់ ដោយមិនបាច់ទៅធ្វើការនៅ ភោជនីយដ្ឋាន ដូចមុខឡើយ។ កញ្ញា តន់ ចន្ទសីម៉ា អាចទទួលបានប្រជាប្រិយភាពលឿនបែបនេះ ពីព្រោះតែបទចម្រៀងរបស់នាង ភាគច្រើនជាបទ ទាក់ទងទៅនឹងស្នេហាដែលត្រូវនឹងសាច់រឿងពិតៗ ហើយចាក់ដោតអារម្មណ៍របស់មិត្តៗយុវវ័យសម័យថ្មីនេះ៕