About Me

header ads

បុរសម្នាក់បើករថយន្តព្រូសទៅបុកនឹងរថយន្តទឹកកកបណ្ដាលឱ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ម៉ាក់ព្រូស យ៉ាងលឿនទៅបុកនិងរថយន្តដឹកទឹកកក បណ្ដាលឲ្យរងរបួសធ្ងន់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវបានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៤ និង ៣០នាទី ទាបភ្លឺឈានចូលថ្ងៃព្រហស្បតិ៏ ទី១៦ ខែមករាឆ្នាំ ២០២០ តាមបណ្ដោយផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រៃក្រឡា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ា ចាន់ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់សុី រស់នៅបុរីឈូកវ៉ា ១ ឋិតនៅក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពែញ 2AQ.9139 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវបេតុងទឹសដៅពីត្បូងទៅជើង បានប៉ះជាមួយនឹងម៉ូតូបន្តិចបន្តួចតែបើករត់ត្រូវបានគេដេញពីក្រោយ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បាន បុកជាមួយនឹងរថយន្តដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AK.7485 ដែលបើកតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងមកត្បូងពេញទំហឹង បណ្ដាលឲ្យភាគីខាងរថយន្តព្រូស រងរបួសធ្ងន់ភ្លាមៗត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែកម្មអកុសលដល់ពាក់កណ្ដាលផ្លូវត្រូវបានស្លាប់បាត់បង់ជីវិតបានដឹកយកមកកន្លែងកើតហេតុ វិញដើម្បីឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង ២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕