About Me

header ads

បុរសម្នាក់មិនដឹងជាទើបមកពីផឹកឯណា ជិះម៉ូតូមកដួលខាងក្រោមស្ពានច្បារអំពៅ

ភ្នំពេញ​៖ បុរសវ័យជាង ៤០ម្នាក់ បែកមុខ បែកមាត់ ហូរឈាមកក្លាក់ពពេញខ្លួន ខណៈដែលរូបគាត់បើកបរក្នុងពេលមានអាការៈ ស្រវឹងយ៉ាងជោគជាំមិនដឹងជាមកពីផឹកឯណា បានជិះម៉ូតូមកដួលនៅខាងក្រោមស្ពានច្បារអំពៅថ្មីតែម្នាក់ឯង ដោយបានបង្ករអោយមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ចជួយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនោះ។ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុងខាង ក្រោមស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះបានជិះម៉ូតូម៉ាក វ៉េវ ព៌ណខ្មៅ ពាក់ស្លាកលេខតាកែវ១I-៨៤២៧ មួយគ្រឿង តាមបណ្តោយផ្លូវបេតុងស្រមមាត់ទន្លេ ខាងក្រោមស្ពាន ព្រះមុនី វង្សថ្មី ក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំនិងមិនមានពាក់មួកសុវត្ថិ ភាពឡើយ។លុះមកដល់ចំណុចកើត ហេតុខាងលើក៏ ស្រាប់តែដួលម៉ូតូបែកមុខ បែកមាត់ ហូរឈាមកក្លាក់ពេញខ្លួន ទើបបង្ករអោយមានការភ្ញាក់ផ្អើលទៅដល់អ្នកតំណើរតាមផ្លូវ និង កម្លាំងមានសម្ថកិច្ចបានចុះមកដល់ផងដែរ។

ក្រោយពេលកើតហេតុ បុរសស្រវឹងសា្ររងគ្រោះត្រូវបានកម្លាំងមានសម្ថកិច្ចខណ្ឌច្បារអំពៅហៅរថយន្តសាមុយរបស់មន្ទីរ ពេទ្យបង្អែកមានជ័យមកដឹកយកទៅសង្គ្រោះ ចំណែកឯម៉ូតូម់ាកវ៉េវរបស់គាត់ក៏ត្រូវបានបញ្ជូនយកទៅរក្សា ទុកនៅនគរ បាលប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញផងដែរ។