About Me

header ads

ភ្ញៀវបរទេសជនជាតិកូរ៉េម្នាក់បានស្លាប់និងរបួសម្នាក់ករណីជិះម៉ូតូកង់បួនធ្លាក់រណ្តៅដីក្បាលប្រេត

សៀមរាប៖ ភ្ញៀវបរទេសជនជាតិកូរ៉េចំនួន២នាក់បានជួលម៉ូតូកង់បួន (BUGGY CAR)ជិះដើរលេងក្នុងខេត្តសៀមរាប ត្រូវបានបើកធ្លាក់រណ្តៅដីទំហំ១០០ គុណ២០០ម៉ែត្រជម្រៅ២៥ម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់និងជួយសង្គ្រោះបានម្នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៧និង០០នាទីថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នៅចំណុចផ្លូវលំដីស ស្ថិនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។

នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦នេះថា ភ្ញៀវទេសចរណ៍ជនជាតិកូរ៉េ ចំនួន២នាក់ដែលបានបើកម៉ូតូធ្លាក់រណ្តៅដី ក្នុងនោះម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានជួយសង្គ្រោះ បាន។ជនរងគ្រោះទី១ ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046។ទី2 ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប។

ពួកគេបាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX    ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដើម្បីបើកដើរលេងកំសាន្តនៅក្នុងក្រុងសៀមរាប ពេលដែលភ្ញៀវទាំងពីរនាក់ជិះមកដល់ចំណុចខាងលើ ក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងរណ្ដៅ ដែលជីដោយ អេស្កាវ៉ាទ័រ មានទំហំ១០០ម៉ែត្រគុណ២០០ម៉ែត្រ និង មានជម្រៅ២៥ម៉ែត្រ ដែលមានទឹក បណ្តាលឲ្យលិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ ពេលនោះជនរងគ្រោះឈ្មោះ Lee Gyuhong បានស្រវ៉ាឡើងមកលើច្រាំវិញបាន ចំណែកជនរងគ្រោះឈ្មោះ Jang  Seongsu បានលិចទៅបាត់ជាមួយនឹងម៉ូតូ រហូតដល់ព្រឹកថ្ងៃទី១៦នេះទើបនិងរកឃើញរកជនរងគ្រោះ ។ដោយឡែកយើងរកឃើញតែម៉ូតូកង់បួនខាងលើដែលជនរងគ្រោះជិះ ។

ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ទៅលើជនរងគ្រោះ។ចំណែកក្រុមហ៊ុនដែលជួលម៉ូតូឲ្យភ្ញៀវនេះនៅមិនទាន់មានចំណាត់ការនៅឡើយ៕