About Me

header ads

ទិញថ្នាំញៀនយកទីជក់បែរជាជួបនគរបាលចាប់ខ្លួន២នាក់ ដកហូតបាន៤កញ្ចប់

ភ្នំពេញ ៖ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ធ្វើការឃាត់ខ្លួនបានដោយដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ផងដែរ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅដីវាល ក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ដកហូតបានថ្នាំញៀន៣កញ្ចប់ ។ ទី២ ឈ្មោះម៉ាត់ លីហួរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ស្នាក់នៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដកហូតបានថ្នាំញៀន ១កញ្ចប់ ។

តាមការសារភាពរបស់ជនសង្ស័យ ពួកគេមកទិញថ្នាំញៀនយកទៅជក់ គាប់ជួនជួបកម្លាំងប៉ូលិសឃាត់ខ្លួនតែម្តង ។ជនសង្ស័យទាំង២នាក់បន្ទាប់ពីចាប់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ៕