About Me

header ads

បុរសម្នាក់តូចចិត្តម្តាយស្តីបន្ទោសអោយទៅចងករសម្លាប់ខ្លួន

ខេត្តកណ្តាល៖ យុវជនចិត្តខ្លាំងម្នាក់ខឹងម្តាយស្តីបន្ទោសឱ្យរឿងផឹកស្រាសម្រេចចិត្តចងកសម្លាប់ខ្លួនឯង ហេតុការណ៏នេះមានការភ្ញាក់ផ្អើលនៅថ្ងៃទី22 ខែមករា ឆ្នាំ2020 នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ មាន ឈ្មោះ ឈួន ហេង ហៅប៉ក់ ភេទប្រុស អាយុ ២៩ឆ្នាំ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ។ សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈួន ហេង បានផឹកស្រាស្រវឹងខណះនោះម្តាយឈ្មោះ ជា លី ភេទស្រី អាយុ៥៥ឆ្នាំ បានស្តីបន្ទោសថាកុំអោយផឹកស្រា ព្រោះឈ្មោះ ឈួន ហេង មានរបួសឈឺជើង ជនរងគ្រោះបានខឹងនឹងម្តាយស្តីបន្ទោសរឿងផឹកស្រា ពេលនោះម្តាយក៍ឡើងលើផ្ទះបាត់ទៅ លុះព្រឹកឡើងម៉ោង ៥និង៣០ នាទី នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ប្អូនស្រីឈ្មោះ ឈួន ឡាយ អាយុ ២៧ ឆ្នាំ បានចុះពីលើផ្ទះ មកក្រោមដើម្បីងូតទឹកទៅធ្វើការ លុះចុះមកដល់ក្រោមផ្ទះក៍ឃើញបងប្រុស ឈ្មោះ ឈួន ហេង បានចងករស្លាប់ក្រោមផ្ទះបាត់ទៅហើយ។ ក្រោយពេលកើតហេតុសាច់ញាតិជនរងគ្រោះបានទូរស័ព្ទមកនគរបាលប៉ុស្តិ៍ភូមិធំ មានមនុស្សចងកស្លាប់នៅភូមិកោះប្រាក់ បានទទួលដំណឹងភ្លាម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានសហការជាមួយជំនាញពិនិត្យហេតុស្រុកកៀនស្វាយ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ ទៅពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកពិតប្រាកដមែន ក្រោយពេលពិនិត្យចប់ក៏បានប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕