About Me

header ads

ពេញមួយឆ្នាំ ២០២០ នេះ មានព្រឹត្តិការណ៍ប្រកួតកីឡារហូតដល់ទៅ៤៦ នៅក្នុងប្រទេសកម្ពុជាយើង

ព្រឹត្តិការណ៍កីឡាជាតិចំនួន៤៦ នឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជារយះពេល១ឆ្នាំពេញ ក្នុងឆ្នាំ២០២០នេះ យោងតាមប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា បាន ជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ប្រធាន សហព័ន្ធ សមាគម-ក្លឹបកីឡា ទូទាំងព្រះរាជាណាចក្រកម្ពុជា ស្តីពីកាលបរិច្ឆទ នៃការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ជាតិតាមប្រភេទកីឡានិងព្រឹត្តិការណ៍ កីឡាផ្សេងៗសម្រាប់ឆ្នាំ២០២០ មានទាំងអស់សរុប៤៦ព្រឹត្តិការណ៍ ដែលជាគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។​ សម្រាប់ការប្រកួតកីឡាមហាជន ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិតាមប្រភេទកីឡា និងព្រឹត្តិការណ៍កីឡាផ្សេងៗ នឹងត្រូវរៀបចំតាមកាលរិច្ឆេទេដូចខាងក្រោម ៖ ទី១,ចាប់ពីខែមករាដល់ខែមេសា មានការប្រកួតចំនួន៥ព្រឹត្តិការណ៍ដូចជា កីឡាមហាជន កីឡាគុនដាវ  កីឡាចំបាប់ កីឡាសូហ្វតិន្នីស និង កីឡាបេស្បល។ ទី២,ចាប់ខែឧសភាដល់ខែកញ្ញា មានការប្រកួតចំនួន១៤ ព្រឹត្តិការណ៍ដូចជា កីឡាបង្ហាត់ជិះសេះ ការប្រកួតកីឡាជាតិលើកទី៣ កីឡាអុកចត្រង្គ កីឡាវ៉ូស៊ូ កីឡាទាញព្រ័ត្រ ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព កីឡាវ៉ូវីណាម កីឡាបាល់ទាត់យុវជន U16 U18 ទិវាកីឡាអាស៊ាន កីឡាទូកក្តោង កីឡាវាយកូនឃ្លីលើតុ កីឡាបាល់ទះ កីឡាអត្តពលកម្ម និង កីឡាប៉ារ៉ាឡាំពិក។ ទី៣,ក្នុងខែតុលា មានការប្រកួតចំនួន១៣ព្រឹត្តិការណ៍ដូចជា កីឡាហែលទឹក កីឡាសីដក់ កីឡាបាញ់កាំភ្លើង កីឡាប្រដាល់គុនខ្មែរ កីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ កីឡាបាល់បោះ កីឡាដើម្បីទាំងអស់គ្នា ថ្នាក់ជាតិ និងថ្នាក់ខេត្ត កីឡាបាល់ឱប កីឡាវាយសី កីឡាយូដូ កីឡាប្រដាល់សកល និង កីឡាសូរិនហ្ស៊ិកាំប៉ូ ។
ទី៤, ក្នុងខែវិច្ឆិកា មានការប្រកួតចំនួន៥ព្រឹត្តិការណ៍ ដូចជា កីឡាទោចក្រយាន កីឡាល្បុក្កតោ កីឡាតេក្វាន់ដូ ITF កីឡាប៊ូល និង ប៉េតង់ និង កីឡារាំ។ ទី៥,ខែធ្នូ មានការប្រកួតចំនួន៩ព្រឹត្តិការណ៍ដូចជា កីឡាឡើងភ្នំ កីឡាវាយកូនបាល់ កីឡាកាយសម្ព័ន្ធ កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូ កាយ៉ាក់ កីឡាតុងហ្គីលម៉ូដូ កីឡាទ្រីយ៉ាត្លុង កីឡាម៉ូតូទឹក កីឡាវាយកូនគោល និងកីឡាជឺជិតស៊ូ។