About Me

header ads

( ត្បូងឃ្មុំ ):ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្លែងថា បងប្អូនមានមោត្តនភាពណាស់ បានចូលជាសម៉ាជិគណបក្យប្រជាជនកម្ពុជា ព្រោះបងប្អូនមានលទ្ធភាព ក្នុងការជួយរែកពន់នូវបណ្ដារភារកិច្ចតូចធំដល់សង្គមជាតិ ប្រជាជន និងមាតុភូមិរបស់យើងត្រូវការ ។

ឯកឧត្តមថ្លែងបែបនេះកាលពីរសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០  នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងពិធិអបអរសាទរជ័យជំនះ ៧ មករា ១៩៧៩ - ៧ មកា ២០២០ ។

ឯកឧត្តមបានបន្តថា ការចូលរួមចំណែករ៉ែកពន់នូវបណ្ដារភារកិច្ចទាំងនេះ ជាសេចក្ដីថ្លៃថ្នូរដ៏ធំធេងរបស់យើងម្នាក់ៗ ដែលមានសមត្តភាព លទ្ធភាព ហើយការចូលរួមបំពេញភារកិច្ចទាំងនោះ ស្របទៅតាមឆន្ទៈ ដ៏មុតស្រួចរបស់សមាជិកគណបក្សប្រជាជនកម្ពុជា ១ រូបៗ ។

ឯកឧត្តមបន្ថែមថា ក៏មានន័យម៉្យាងទៀតថា យើងជាសម៉ាជិកសម៉ាជិការគណបក្សប្រជាជនកម្ពុជា បានធ្វើនូវសកម្មភាពគ្រប់បែបយ៉ាង តបស្នងសងគុណ ដល់យុទ្ធជន យុទ្ធនារី ជារាមច្បាង ដែលបានលះបង់នូវអាយុជីវិត សេចក្ដីសុខរបស់ខ្លួនដើម្បីបន្សល់ទុកនូវជ័យជំនះ សុខសន្តិភាព និងការរីកចម្រើនរបស់សង្គមជាតិ អោយយើងសពថ្ងៃនេះបានបន្តនូវស្នាដៃ នេះជាមោត្តនភាព នូវសេចក្ដីថ្លៃថ្នូ នៃសម៉ាជិក សម៉ាជិការរបស់គណៈបក្សប្រជាជនកម្ពុជា ៕